បាតុកម្ម​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ស្វែងរក​សិទ្ធិ​ស្មើគ្នា​នៅ​ទូទាំង​ពិភពលោក​

2023/03/09 08:40:23 pm        548

​ពិភពលោក៖ ការប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ បានធ្វើ​ឡើង​នៅ​ជុំវិញ​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​។ បន្ទាប់ពី​មួយឆ្នាំ​ដែល​ក្មេងស្រី​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទទួល​បាន​ការអប់រំ ការតវ៉ា​សិទ្ធិ​ស្ត្រី​ទ្រង់ទ្រាយ​ធំ​បាន​ផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។

បាតុកម្ម​ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ទីក្រុង​ប៊ែ​រ​ឡាំង បេ​រូត ហ្សា​កាតា សិង្ហ​បុរី និង​ទីក្រុង​ផ្សេង​ទៀត​។ នៅ​សហរដ្ឋអាមេរិក​ការ​រំលូត​កូន និង​សិទ្ធិ​បន្ត​ពូជ​គឺ​ស្ថិត​នៅក្នុង​របៀបវារៈ​ ស​ម្រា​ប់​ការ​ប្រមូល​ផ្តុំគ្នា​ជា​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ ដែល​មាន​រយៈពេល​ ៩ខែ​បន្ទាប់ពី​តុលាការ​កំពូល​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​លុបចោល​សេចក្តីសម្រេច ដោយ​បាន​ទទួលស្គាល់​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ស្ត្រី​ក្នុង​ការ​រំលូត​កូន​។ ​ទន្ទឹមនឹងនេះ ស្ត្រី​បានចេញ​ដើរ​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​ដែលមាន​នៅក្នុង​ទីក្រុង​កា​ប៊ុល រហូតដល់​ទីក្រុង​ម៉ា​ឌ្រី​ដ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ និង​ក្រោកឈរឡើង​ដើម្បី​ទាមទារ​សិទ្ធិ​ដែល​កំពុង​មាន​ការរំលោភ​បំពាន​កាន់តែខ្លាំង​។

​នៅ​រដ្ឋធានី​ប្រទេស​អាមេរិក​ឡាទីន មនុស្ស​រាប់ពាន់នាក់​ស្លៀកពាក់​ពណ៌​ស្វាយ​បានចេញ​ធ្វើ​បាតុកម្ម​ហែក្បួន​តាម​ដងផ្លូវ ដើម្បី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ដោយ​រិះគន់​អំពើហិង្សា​លើ​ស្ត្រី ការ​ធ្វើ​អត្តឃាត គម្លាត​ប្រាក់ខែ ព្រមទាំង​ការរើសអើង​ជាតិ​សាសន៍​។ នៅ​ទីក្រុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ស្ត្រី​បាន​បើកបរ​រថយន្ត​ដង្ហែ​តាម​ដងផ្លូវ​ធ្វើបាតុកម្ម​ទៅកាន់​ទីលាន Zocalo​។ រីឯ​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​រងគ្រោះ​ដោយ​អតិផរណា ស្ត្រី​បានទាមទារ​ប្រាក់​បៀវត្ស​រ៍​ប្រសើរ​ជាង​មុន​។ នៅក្នុង​ប្រទេស​ប៉េ​រូ ស្ត្រី​ជនជាតិដើម​ភាគតិច​បានចេញ​ធ្វើបាតុកម្ម​ដង្ហែ​ក្បួន​ក្នុង​រដ្ឋធានី Lima ទាមទារ​ឱ្យ​បញ្ចប់​ការ​រើស​អើង​ជាតិ​សាសន៍ និង​ការ​បណ្តេញ​ប្រធានាធិបតី​លោកស្រី Dina Boluarte បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​រយៈពេល​ជាង​បី​ខែ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm