ថវិកាចំនួន៥០០លានរៀលពីការបត់បេះដូង នឹងផ្ដល់ជូនឧបត្ថម្ភដល់កីឡាករមានពិការភាព

2023/03/09 10:47:14 pm        653

ភ្នំពេញ៖ ថវិកាចំនួន ៥០០លានរៀល ដែលស្មើនឹង ១២ ៥០០០ដុល្លារ ទទួលបានការបត់បេះដូងក្រដាសនឹងផ្ដល់ជូនឧបត្ថម្ភដល់ ក្រុមកីឡាករកីឡាការិនី មានពិការភាពកម្ពុជា។ ថវិកានេះ ជាការឧបត្ថម្ភពី ក្រុមហ៊ុនឯកជនចំនួន ៥ ដែលនឹងឧបត្ថម្ភជាថវិកា ក្នុងបេះដូងមួយស្មើនឹងថវិកាចំនួន ៥០០រៀល។

កម្ពុជាក្រោមការផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជា​ ក្នុងយុទ្ធនាការ BeyondTheGames នឹង​បំបែកកំណត់ត្រាពិភពលោកបេះដូងច្រើនជាងគេ ​នៅថ្ងៃទី១២ ខែមេសាខាងមុខ ក្នុងព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត។ គម្រោងបំបែកកំណត់ត្រាពិភពលោកនេះ គឺកំណត់ការបត់បេះដូងក្រដាស​ឱ្យបានចំនួន ១លាន។ ​ក្រៅពីការគ្រោងបំបែកកំណត់ត្រាពិភពលោក បេះដូងចំនួន ១លាននេះ ក៏នឹង​ទទួលបានថវិកាបរិច្ចាកចំនួនសរុប ៥០០លានរៀលពីក្រុមហ៊ុនឯកជនចំនួន ៥ ដើម្បីផ្ដល់ជូន​ឧបត្ថម្ភដល់ ក្រុមកីឡាករមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តយុទ្ធនាការ BeyondTheGames។

ឯកឧត្តមប្រធានប្រតិបត្តិបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៥ ដែលនឹងឧបត្ថម្ភថវិកាសម្រាប់បេះដូង ១លាននេះ មានដូចជា The Many Foundation ធនាគារ ABA ក្រុមហ៊ុន SMART សាប៊ូ CLEAR និង V-ACTIVE។ ក្រុមហ៊ុនទាំង ៥នេះ នឹងឧបត្ថម្ភថវិកាស្មើគ្នា ដោយផ្ដល់ថវិកាចំនួន ៥០០រៀល សម្រាប់បេះដូង។ ចំពោះអ្នកបត់បេះដូង ជាប្រជាពលរដ្ឋទូទៅគឺមិនតម្រូវឱ្យបរិច្ចាកនោះឡើយ ។

ចំពោះការប្រកាសផ្ដល់ថវិកាជួយ ក្រុមកីឡាករកីឡាការិនីមានពិការភាពដូចនេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជំនួសមុខឱ្យអត្តពលិកមាន​ពិការភាពទាំងអស់ បង្ហាញនូវក្ដីរីករាយនិងពេញចិត្តជាខ្លាំង។

ឯកឧត្តមថា ថវិកាទាំងនេះនឹងប្រើប្រាស់លើគោលដៅជាច្រើន ដោយនឹងផ្ដល់ជូនផ្ទាល់ទៅ​អត្តពលិក ក៏ដូចជាប្រើប្រាស់ក្នុងការអភិវឌ្ឍនានាដើម្បីបន្សល់ទុកជា កេរ្តិ៍មរតក។

គួរបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនី មានពិការភាពរបស់កម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ​នឹងធ្វើជាម្ចាស់ផ្ទះ។ ​ព្រឹត្តិការណ៍កីឡាដ៏ធំនេះ គឺនឹងប្រព្រឹត្តិ​ទៅក្រោយបញ្ចប់ ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។ បច្ចុប្បន្នកីឡរកម្ពុជា ទាំង​កីឡាករតហរផមប្រកួតស៊ីហ្គេម និងកីឡាករមានពិការភាព ត្រៀមប្រកួតប៉ារ៉ាហ្គេម គឺមានភាព​មមាញឹកជាខ្លាំងក្នុងការហ្វឹកហាត់​ ក្នុងគោលដៅសំខាន់រួមមួយគឺ ដណ្ដើមយកមេដាយឱ្យបានច្រើន​ជូនជាតិកម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ​រៀបចំព្រឹត្តិការណ៍កីឡា​ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm