ឧត្តមសេនីយ៍ឆាយ គឹមខឿន ៖ ត្រូវធានាសន្តិសុខឲ្យបានចំពោះព្រឹត្តិការណ៍ខាងមុខនេះគឺអង្គរសង្ក្រាន្ដ ស៊ីហ្គេម និងការបោះឆ្នោត

2023/03/09 10:52:25 pm        64

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា កងកម្លាំងនគរបាលជាតិ ដែលត្រូវធានាឲ្យបានជាដាច់ខាតនូវសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនោះគឺ ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន៣គឺជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ, ម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រនីតិកាលទី៧ ដោយព្រឹត្តិការណ៍ទាំងបីនេះនឹងចាប់ផ្តើមបន្តកន្ទុយគ្នានៅឆ្នាំ ២០២៣នេះ។

ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងវគ្គបណ្ដុះបណ្ដាល​ជំនាញបច្ចេកទេស​អក្សរសម្ងាត់ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលមានសិក្ខាកាមសរុបចំនួន២៣៧នាក់នោះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គឺជាអង្គភាពស្នួលក្នុងការងារការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ដូច្នេះគប្បីត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីរង់ចាំបទបញ្ជាពីថ្នាក់លើ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងអំពីសមិទ្ធផលកន្លងទៅ​របស់អគ្គស្នង​ការដ្ឋាននគរបាល​ជាតិ​ គឺចូលរួមថែរក្សាការពារសន្ដិភាព ធានាបានស្ថេរភាពនយោបាយ ពិសេសសន្ដិសុខផ្ទៃក្នុង ការពារ​បាន​ប្រក្រតី​ភាពរបស់ស្ថាប័នកំពូលៗ រួមទាំងស្ថាប័នព្រះមហាក្សត្រ។ ក្នុងនោះការពារកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូល​ពាក់ព័ន្ធ និងកិច្ចការពារព្រឹត្តិការណ៍នយោបាយជាតិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក៏ត្រូវធានា​បានយ៉ាងល្អផងដែរ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានផ្តាំផ្ញើ និងណែនាំដល់សិក្ខាកាមទាំងពីរមុខជំនាញ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គ្រេបយកចំណេះវិជ្ជាដើម្បីត្រឡប់ទៅអង្គភាពវិញ ធ្វើយ៉ាងណាឲ្យតម្លាភាព និងត្រូវម៉ឺនម៉ាត់ម៉ត់ចត់ ដែរខ្លួនយើងជាមន្ត្រីអនុវត្តច្បាប់ និងជាកងកម្លាំងឲ្យស្រប​ទៅនឹងសម័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន និងអនាគត។ លោកក៏បានលើកឡើងពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ក្នុងនាមកង​កម្លាំងត្រូវ​សិក្សាស្រាវជ្រាវឲ្យទាន់សភាពការណ៍ និងសម័យកាល ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ក៏រីកចម្រើន​ណាស់ដែរ ស្នើសុំឲ្យមើលដោយការគិតពិចារណា ថ្លឹងថ្លែងឲ្យបានហ្មត់ចត់។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់របស់សាលា រួមមាន៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង, លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បន្តខិតខំបំពេញតួនាទី ក្នុងនាម​ជា​មជ្ឈមណ្ឌល​​​មួយសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំប៉ន និងបន្ថែមជំនាញដល់មន្ត្រីនគរបាលទើបចូលថ្មី និងនគរបាលដែរត្រូវបំពេញជំនាញបន្ថែម ស្របពេលសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន គោលបំណង​បម្រើ​ប្រយោជន៍​ជាតិ៕ អត្ថបទ ៖ បានចក់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm