ក្រុមយុវជនអង្គការសង្គមស៊ីវិលចំនួន ១៨ ស្ថាប័ន ប្រមូលផ្ដុំគ្នាចូលរួម និងគាំទ្រសកម្មភាពរដ្ឋាភិបាល

2023/03/09 10:53:17 pm        666

ភ្នំពេញ៖ ក្រុមយុវជន អង្គការ សមាគម សង្គមស៊ីវិលចំនួន ១៨ ស្ថាប័ន ដែលធ្លាប់ធ្វើសកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល និងគាំទ្រនិន្នាការក្រុមប្រឆាំង ឥឡូវបែរមកប្រមូលផ្ដុំគ្នាចងក្រង​ជា​បណ្ដុំអង្គការសង្គមស៊ីវិលមួយ ​ដើម្បីធ្វើការងារគាំទ្រដល់សកម្មភាពរាជរដ្ឋាភិបាល ក្នុងការរួមចំណែកជួយដល់ការងារអភិវឌ្ឍសង្គមជាតិកម្ពុជា លើគ្រប់វិស័យដូចជាការងារសង្គម បរិស្ថាន ជាដើម ​បន្ទាប់ពីពួកគេឈប់ចាញ់ការឃោសនារបស់ក្រុមប្រឆាំង។

តាមរយៈបទសម្ភាសន៍ជាមួយ BTV កាលពីពេលថ្មីៗនេះលោក មួង សូនី អ្នកសម្របសម្រួល​ទីស្នាក់ការកណ្ដាលបណ្ដុំអង្គការសង្គមស៊ីវិល ​និងប្រធានក្រុមយុវជន ១០០ រាត្រី ថ្លែងថា ដោយមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឥតឈប់ឈរទាំងយប់ទាំងថ្ងៃដើម្បីបុព្វហេតុជាតិ ដូច្នេះដើម្បីរួម​ចំណែក​ក្នុងការអភិវឌ្ឍសង្គមជាតិពួកគេបានសម្រេចប្រមូលផ្ដុំបណ្ដា​ ក្រុមយុវជន អង្គការ សមាគម សង្គមស៊ីវិលនានា ​ចងក្រងជាបណ្ដុំអង្គការសមាគមសង្គមស៊ីវិលមួយ ចូលរួមគាំទ្រសកម្មភាពរាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលសព្វថ្ងៃបានស្រោចស្រង់ដឹកនាំឱ្យកម្ពុជាឱ្យងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ ​រក្សាបាននូវសុខសន្តិភាព ​ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីយ៉ាងពេញលេញ។

ចំណែកលោក ហេង សំណាង ប្រធាបបណ្តុំទីស្នាក់ការកណ្តាល យុវជន អង្គការ សមាគម និងសង្គមស៊ីវិល ប្រកាសអំពាវនាវឲ្យបណ្តាល ​អង្គការ សមាគម ​ចូលរួមបណ្តុំជាមួយគ្នា ដោយ​មិនប្រកាន់និន្នាការ។

លោកថ្លែងថា កន្លងមកប្រជាពលរដ្ឋកម្ពុជាធ្លាប់គ្រោះដោយសារសង្គ្រាមស៊ីវិល​រស់នៅក្នុង​ភាពភ័យខ្លាច អត់ឃ្លាន និងបែកបាក់គ្រួសារ​ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញគ្រប់ទីកន្លែង ដែល​ប្រវត្តិសាស្រ្ដនេះ បានដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេងបាន និង​មិនចង់ឱ្យកើតមានសារជាថ្មីនោះទេ។

លោកបន្តថា ប្រវត្តិដ៏ជូរចត់កន្លងមកនេះជាមេរៀនសម្រាប់យុវជនគួរគិតគូរឱ្យបានវែងឆ្ងាយ ដើម្បី​បញ្ជៀសការបែកបាក់គ្នាដោយសារអ្នកនយោបាយជ្រុល​និយមរបស់ក្រុមប្រឆាំង ឬបរទេស​ខិលខូចជាដើម។

ក្រុមយុវជនសង្គមស៊ីវិលទាំងអស់គ្នាបានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល ​សារព័ត៌មានជាតិ និងអន្តរជាតិ យុវជនខ្មែរ ​ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាចូលរួមបន្តរក្សា ​និងការពារសន្តិភាព ស្ថិរភាព​ និងការអភិវឌ្ឍ ដើម្បីជនជាតិខ្មែរជំនាន់ក្រោយអាចបន្តរស់នៅសុខសាន្ត​ជាមួយ​នឹងសន្តិភាពជានិច្ចនិរន្ត៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm