អំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ផ្តល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា

2021/04/29 03:38:40 am        138

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា បានចាត់ ឱ្យ ឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយកអំណោយរួមមាន អង្ករ និងគ្រឿងបរិភោគបរិភោគជាច្រើនមុខយកទៅប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា ដើម្បីចូលរួម​ចំណែក​ជាមួយ​រដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងដែលប្រចាំការការងារបិទខ្ទប់ក្នុងភូមិសាស្ត្ររបស់ខណ្ឌជ្រោយចង្វា ។


 ឯកឧត្តម ឆារស៏ វ៉ាន់ បានមានមតិសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំខណ្ឌ ដែលបានរៀបចំកងកំលាំងគណបញ្ជាការឯកភាពខណ្ឌប្រចាំការ ឈរតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនដោយគោរពបានល្អតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនមានការធ្វេសប្រហែល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដែលយេីងកំពុងឆ្លង រីករាល ដាលនៃ​ជំងឺកូវីដ-១៩​ចូលក្នុង​សហគមន៍ ហេីយតម្រូវឲ្យមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល។


ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ សរសេីរ​ពីសមានចិត្តគិតគូពីតម្រូវការរបស់​អជ្ញាធរ​ដែនដី និង​កងកម្លាំងទាំងអស់ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា ដល់រដ្ឋបាលខណ្ឌនាពេល​នេះ  ព្រម​ទាំង​​ជូនពរលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍ​ជាតិឱ្យកាន់​តែ​រីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត ។


អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា រួមមាន៖

១-អង្ករ ០២ តោន

២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង

៣-មី ១០កេស ស្មើ ៦០កេសតូច

៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស

៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)

៦-អំបិល ០១បេ (មាន ២៥គីឡូ)

៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប

៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប

៩-ទឹកសុទ្ធ ARUNA ២០០កេស

១០-ម៉ាស់ ២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm