អត្តពលិក និងប្រតិភូជាង ៩០០០នាក់ បានចុះឈ្មោះចូលរួមប្រកួតកីឡា SEA GAMES 2023

2023/03/09 04:07:40 pm        635

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩ ខែមីនានេះ មានកីឡាករ កីឡាការិនី និងប្រតិភូអមដំណើរកីឡាករ កីឡាការិនី មកពីបណ្តាប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ាន​ ប្រមាណជាង ៩០០០នាក់ ក្នុងនោះមានកីឡាករ កីឡាការិនីប្រកួតមានជិត ៥៥០០នាក់ បានចុះឈ្មោះចូលរួម ប្រកួតកីឡាSea Games និងកីឡា ASEAN PARA GAMES២០២៣ នៅកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC ថ្លែងប្រាប់ BTV ថា កម្ពុជានៅមិនទាន់បិទប្រព័ន្ធ​ចុះឈ្មោះទទួលកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 ទេ ហើយយើងរំពឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMESលើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំនេះ ​នឹងមានកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន១១ ចុះឈ្មោះចូលរួម​ប្រកួតកើនដល់៦០០០ទៅ ៧០០០នាក់។

ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ការប្រកួតកីឡា SEA GAMES ដែលកម្ពុជារៀបចំធ្វើម្ចាស់ គឺបានរៀបចំវិញ្ញាសាប្រកួតចំនួន៥០៨វិញ្ញាសា ក្នុងចំណោមប្រភេទកីឡាចំនួន៣៦ បូករួមនឹងវិញ្ញាសាសម្ដែងមួយទៀត គឺ៣៧ប្រភេទកីឡា ខណៈវិញ្ញាសាការប្រកួតដំបូងគេ គឺវិញ្ញាសាបាល់ទាត់ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៩ ​ខែមេសាឆ្នាំ២០២៣។

ឯកឧត្តម បន្តថា នៅក្នុងចំណោមវិញ្ញាសាប្រកួតកីឡានោះ គឺមានវិញ្ញាសាមួយចំនួនរៀបចំ​នៅ​រាជធានី​ភ្នំពេញ ខ្លះប្រកួតនៅខេត្តសៀមរាប​ ខេត្តព្រះសីហនុ និងវិញ្ញាសាខ្លះទៀត​រៀបចំប្រកួតនៅខេត្តកំពត និងកែប។

សូមបញ្ជាក់ថា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 រាជរដ្ឋាភិបាលកម្ពុជា ​បានចំណាយថវិការៀបចំអស់ប្រមាណជាង ១០០លាន​ដុល្លាអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡា​ បង្កើនសមត្ថភាពកីឡាករ កីឡាការិនីនៅកម្ពុជា​នៅគ្រប់​សហព័ន្ធកីឡាចូលរួមប្រកួតផង និងការប្រើប្រាស់​កម្លាំង​មនុស្សធ្វើការងាររៀបចំ ​ប្រមាណជិត ១០០០០នាក់ ផ្តល់ការងារដោយប្រយោល​រាប់ពាន់នាក់​បន្ថែមទៀតផងដែរ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am