បុរស​ស្រវឹងស្រា​មួយក្រុម ដក​កាំភ្លើងខ្លី​បាញ់​មួយ​គ្រាប់​គំរាម​អ្នកលក់ រួច​គេចខ្លួនបាត់

2023/03/10 01:42:23 am        30

ភ្នំពេញ៖ ជនសង្ស័យ​មួយក្រុមមាន​គ្នា ០៤​នាក់ បាន​ចូលទៅ​ផឹកស៊ី​ក្នុង​ទៀម​ទឹកត្នោតជូរ​មួយកន្លែង រហូត​ស្រវឹង បាន​ទាញ​កាំភ្លើង​បាញ់​ឡើងលើ បង្កអោយមាន​ការភ្ញាក់ផ្អើល នៅ​ចំណុច​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល ​ថ្ងៃទី​៩ ខែមីនា ​ឆ្នាំ​២០២៣​នេះ​។

​តាម​សម្តី​អ្នកលក់​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ ក្រុម​ជនសង្ស័យ​ទាំង ​០៤​នាក់​ខាងលើ ដោយ​ជិះ​ម៉ូតូ ​៣​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ចូលទៅ​អង្គុយ​ផឹកស៊ី​នៅក្នុង​រោង​លក់​ទឹកត្នោតជូ​របស់គាត់ ខណៈ​អង្គុយ​ផឹកស្រា​បៀរ​អស់​៣​កញ្ច្រែង ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ទាំង​ ០៤​នាក់​របស់គេ បាន​ដើរ​ទៅសុំ​រូបគាត់​ថា « បង​ខ្ញុំ​សុំ​បាញ់​បញ្ចេញ​កំហឹង​មួយ​គ្រាប់»។

​ភ្លាមនោះ ម្ចាស់​ទីតាំង​មិនបាន​ចាប់អារម្មណ៍​ព្រោះ​គិតថា គ្រាន់តែ​ការនិយាយ​លេង លុះ​គ្រាន់តែ​និយាយ​រួច ជនសង្ស័យ​រូបនោះ ​ក៏បាន​ដើរ​ចេញទៅ​ខាងមុខ​រោង រួច​ដក​កាំ​ភ្លើង​ខ្លី​បាញ់​ឡើង​​លើ​ចំនួន​មួយ​គ្រាប់​ធ្វើ​ឲ្យ​អ្នកលក់ និង​បុគ្គលិក​រត់​ជាន់ជើង​គ្នា​។

បន្ទាប់ពី​បាញ់​រួចមក​ក្រុម​ជនសង្ស័យ​ទាំង​ ០៤​នាក់ បាន​រើស​គ្រាប់​សម្បក​គ្រាប់​ដែល​ខ្លួន​បាញ់​ដាក់ចូល​ហោ​ប៉ាវ រួច​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​គេ​ចេញពី​កន្លែងកើតហេតុ​អស់ ដោយ​មិនទាន់​ទាំង​បាន​គិតលុយ​ថ្លៃ​ហូបចុក​ផង​នោះ ហើយ​អ្នកលក់​ក៏​មិន​ហ៊ាន​ឃាត់​ទារលុយ​កាក់​អី​ដែរ ព្រោះ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន​បន្ថែម​។

​ក្រោយ​កើតកម្លាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​ខាងលើ ដើម្បី​សាកសួរ​នាំ​ព័ត៌មាន និង​ពិនិត្យ​ជុំវិញ​ទីតាំង​កើតហេតុ ដើម្បី​បន្ត​កំណត់​មុខសញ្ញា​ដែល​បាន​ផ្ទុះអាវុធ​ផងដែរ។ ដោយឡែក ម្ចាស់​ទីតាំង​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ដើម្បី​អោយកម្លាំង​សមត្ថកិច្ច​បន្ត​នីតិ​វិធី ក្នុងការ​ស្រាវជ្រាវ​ក្រុម​ជនសង្ស័យ​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នៅពេល​ខាងមុខ​ផងដែរ៕ អត្ថបទ៖ លី​ហេង​

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        359
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm