អាល្លឺម៉ង់៖ មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និងមួយចំនួនផ្សេងទៀតបានរងរបួស បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយនៅព្រះវិហារ Jehovah's Witnesses ក្នុងទីក្រុង Hamburg របស់ប្រទេសអាល្លឺម៉ង់។

មនុស្ស ៧នាក់ត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់ ចំណែក ១៧នាក់ផ្សេងទៀតរងរបួសស្រាល។ យើងតាមនគរបាលក្នុងតំបន់គេជឿថា ខ្មាន់កាំភ្លើងស្ថិតក្នុងចំណោមអ្នកស្លាប់ដែលបានរកឃើញនៅក្នុងព្រះវិហារនោះ។ អ្នកនាំពាក្យនគរបាលបាននិយាយថា យើងមិនទាន់ដឹងពីគោលបំណងរបស់ជនល្មើសនៅឡើយទេ ដោយបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញថា ជនល្មើសអាចនៅក្នុងអគារព្រះវិហារ និងអាចស្ថិតក្នុងចំណោមអ្នកស្លាប់។ សាក្សី ២នាក់បានប្រាប់ទូរទស្សន៍ n-tv ថា ពួកគេបានលឺស្នូគ្រាប់កាំភ្លើងចំនួន ១២គ្រាប់។
នគរបាលបាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ប្រតិបត្តិការដ៏ធំនៅតែបន្តនៅក្នុងស្រុក Alsterdorf របស់ទីក្រុងនេះ។ អ្នកនាំពាក្យនគរបាលលោក Holger Vehren បាននិយាយថា នគរបាលត្រូវបានប្រកាសពីហេតុការណ៍បាញ់ប្រហារនៅម៉ោងប្រមាណ ៩:១៥នាទីយប់ និងត្រូវបានទៅដល់កន្លែងកើតហេតុភ្លាមៗ៕ អត្ថបទ៖ សុខមាន
