ភ្នំពេញ៖ នៅអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ មានរៀបចំសិក្ខាសាលាស្ដីពី នីតិវិធីដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ ជូនដល់សមាជិកសហជីពមកពីគ្រប់វិស័យចំនួនជាង ៧០នាក់។
សិក្ខាសាលានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយអំពីដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអំពីដំណើរការ និងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បន្ថែមពីនេះ ដើម្បីឆ្លុះបញ្ចាំងពីទំនាក់រវាងក្រុមប្រឹក្សាធាជ្ញាកណ្តាល និងតុលាការ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមូលនិធិក្រុមប្រឹក្សាអាជ្ញា កណ្ដាលតែងតែសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័ននានា បើកវគ្គសិក្ខាសាលាជូនដល់បុគ្គលិក កម្មករ និយោជិត និយោជក សិស្ស-និស្សិត មកពីគ្រិះស្ថានសិក្សា ស្ថាប័នសាធារណៈ និងឯកជន ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹង និងជំនាញរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើដំណើរការ និងនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕





