បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានត្រលប់មកយកឈ្នះ Real Betis ៤-១ នៅជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Europa League បន្ទាប់ពីបរាជ័យធ្ងន់ក ៧-០ នៅទឹកដី Liverpool ចុងសប្តាហ៍កន្លងទៅ។

ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford លេងបានត្រឹម ៦នាទីក៏រកគ្រាប់បាល់នាំមុខបានសំរេចឱ្យ Manchester United តែអតីតខ្សែប្រយុទ្ធ Newcastle, Ayoze Perez តាមស្មើវិញនៅនាទីទី៣២។ ឈានដល់វគ្គទី២ ក្រុមរបស់លោក Erik ten Hag មានប្រៀបខ្លាំងដោយរកបានបីគ្រាប់បន្ថែមដោយ Antony Bruno Fernandes និង Wout Weghorst។ ងាកមកក្រុមកំពូលតារាងនៅ Premier League កាំភ្លើងធំ Arsenal បានត្រឹមស្មើប៉ុណ្ណោះនៅទឹកដីព័រទុយហ្កាល់ Sporting Lisbon។

William Saliba ជាអ្នកតែតបញ្ចូលទីនាំមុខមុនឱ្យ Arsenal នៅនាទីទី២២ តែម្ចាស់ផ្ទះតាមស្មើវិញដោយ Goncalo Ignacio ក្នុងវគ្គទី១ នៅគ្រាប់នាំមុខវិញរបស់ Sporting Lisbon ដោយ Paulinho។ យ៉ាងណាក្តី Arsenal ក៏មានសំណាងបានគ្រាប់តាមស្មើវិញ ដោយបាល់ចូលទីខ្លួនឯងរបស់ខ្សែបម្រើជប៉ុន Hidemasa Morita។ លទ្ធផលផ្សេងទៀត Juventus ១-០ Freiburg, Union Berlin ៣-៣ Union Saint-Gilloise, Leverkusen ២-០ Ferencvarosi, Roma ១-០ Real Sociedad, Sevilla ២-០ Fenerbahce និង Shakhtar Donetsk ១-១ Feyenoord។ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ