ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៩ ចាប់ផ្តើម​ថ្ងៃអាទិត្យ​នេះ

2023/03/10 06:03:22 pm        79

​​ប្រដាល់៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៩ ក្នុង​ប្រភេទ​ទំងន់ ៥៧គីឡូក្រាម នឹង​ចាប់ផ្តើម​ជុំ​ទី១ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះហើយ​។​ ​​កីឡាករ​គុន​ខ្មែរ ៤រូប និងថៃ​បួនរូប​ត្រូវ​ប្រកួតប្រជែង​គ្នា​លក្ខណៈ​វិលជុំ​សន្សំ​ពិន្ទុ ​មុន​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។

​​បន្ទាប់ពី​ ពេជ្រ សម្បត្តិ​ ដែលជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​រដូវ​កាល​ទី៨ ឈានដល់​រដូវ​កាល​ទី៩ ក៏​នឹងមាន​វត្តមាន​សិស្ស​ច្បង​មកពី​ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ​មួយរូប​ទៀត​មក​ប្រកួតប្រជែង​គឺ ពេជ្រ ប៊ុន​សិទ្ធ ក៏ដូចជា​វត្តមាន​រប​ស់កូនសិស្សលោក ធន់ សុភា មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ធន់ ផានិត ដែលជា​អតីត​បេក្ខភាព​ប្រកួតរ​ដូ​វកាល​ទី៨ តែ​បាន​ត្រឹម​លេខ៣​។​ ​​ក្រៅពីនោះ​ក៏មាន​កីឡាករ​ពីររូប​ទៀត សេក គឹម​សាន្ត មកពី​ខេត្តសៀមរាប​នៅ​ក្លិប​អង្គរជ័យ យោធភូមិភាគ​ទី ៤ និងកីឡាករ​កំពស់​ខ្ពស់ ហុង សុវណ្ណ​ចាន់​សុធី​ មកពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។

​​ងាក​មក​សមាភាព​កីឡាករ​ថៃ​រួមមានម្ចាស់​មេដាយ​ស៊ី​ហ្គេម ផេ​ត​ផាក​ភូមិ​ខួង​ក្រៀ​ង​ក្រៃ អ៊ី​ន​ស៊ីណ​យ​ណៃ​ហ្វ៊ែ​តា​រី ថៈ​ឡេ​ងើ​ន ប៉​.​អាវ​បាង​សេ​រេ និង ឡា​ហ្វា​ន់ ត​.​ភិ​ស​នុ​ឆ័យ​។ ​​រូបមន្ត​នៃ​ការប្រកួត​នោះ​គឺកីឡាករ​កម្ពុជា និង​ថៃ​នៅ​ពូ​ល​ផ្សេងគ្នា តែ​ត្រូវ​ប្រកួត​គ្នា​កម្ពុជា​ប៉ះ​ថៃ​សរុប​ម្នាក់​ ៤​ប្រកួតដណ្តើមយក​ជ័យជំនះ ៣ពិន្ទុ និង​អ្នកចាញ់ ១ពិន្ទុ គ្មាន​ស្មើ​។ ​​កីឡា​ករ​ដែល​ឈរ​លេខ ១ និង​លេខ ២ ក្នុង​ពូ​ល​នីមួយៗ​នឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​កីឡាករ​ក្នុង​ពូ​ល​នីមួយៗ​ត្រូវ​ជួប​លេខ ១ និង​លេខ ២ ពូ​ល​ខ្លួនឯង​នៅ​វគ្គ​នោះ មុនដ​ល់វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ដាច់ខាត​ត្រូវតែ​កីឡាករ​កម្ពុជាជួប​ថៃ​។ ​សម្រាប់​ការប្រកួត​សប្តាហ​ទី១ ជុំ​ទី១ ថ្ងៃអាទិត្យ​ទី១២ នេះ ហុង សុវណ្ណ​ចាន់​សុធី ត្រូវ​ជួប​ជាមួយ​អ៊ី​ន​ស៊ីណ​យ ណៃ​ហ្វ៊ែ​តា​រី និង​ពេជ្រ ប៊ុន​សិទ្ធ ជួប​ឡា​ហ្វា​ន់ ត​.​ភិ​ស​នុ​ឆ័យ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        333
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        417

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm