លោក ស៊ី ជីន​ពីង ត្រូវបាន​ប្រកាស​ជា​ប្រធានាធិបតី​ចិនសម្រាប់​អាណត្តិ​ទី​៣ ជាប់ៗ​គ្នាជា​ប្រវត្តិសាស្ត្រ​

2023/03/10 07:20:15 pm        455

​ចិន៖ លោក ស៊ី ជីន​ពីង នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ជាប់ឆ្នោត​ជា​ផ្លូវការ​សម្រាប់​អាណត្តិ​ទី​៣ ជា​ប្រធានាធិបតី​ចិន ខណៈ​សភា​បាន​បោះឆ្នោត​តួនាទី​កំពូល​ៗ​ជាច្រើន​។ ​អាណត្តិ​ថ្មី​រយៈពេល​ ៥​ឆ្នាំ​របស់​លោក​បាន​ធ្វើឡើង ​បន្ទាប់ពី​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០១៨ ដែល​បាន​លុបចោល​ការកំណត់​អាណត្តិ​។ ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​ឡើង​នៅ​មហា​សាល​ប្រជាជន​។

​លោក Xi ដែល​មាន​អាយុ ៦៩​ឆ្នាំ​បាន​ចូលកាន់​តំណែង​អាណត្តិ​ទី​៣ ជា​ប្រវត្តិសាស្ត្រ​រួចហើយជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន នៅក្នុង​សមាជ​បក្ស​ដ៏​ធំ​កាលពី​ខែតុលាឆ្នាំមុន ដោយបាន​ក្លាយ​ជា​អ្នកគ្រប់គ្រង​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​ចាប់​តាំងពី​លោក ម៉ៅ សេទុង​។​ គណៈប្រតិភូ​នៅ​ថ្ងៃ​សុក្រ​នេះក៏បាន​បោះឆ្នោត​ជ្រើសរើស​លោក Xi ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​របស់​ប្រទេស​ចិនក្នុងការ​បោះឆ្នោត​ជា​ឯកច្ឆន្ទ ហើយ​លោក Han Zheng ត្រូវបាន​ជ្រើសរើស​ជា​អនុ​ប្រធានាធិបតី​របស់​ប្រទេស​ចិន​។

រីឯលោក Li Qiang នឹងត្រូវ​បានកំណត់​កាលបរិច្ឆេទ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍ ហើយ​លោក​ Zhao Leji អាយុ​ ៦៦​ឆ្នាំ​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​សភា​ថ្មី​។ ​ការផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​ធ្វើឡើង​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង ហើយ​ជាធម្មតា​បង្ហាញ​ការរុះរើ​ដែល​ត្រូវបាន​ប្រកាស​នៅក្នុង​សមាជ​បក្ស​។ ប៉ុន្តែសមាជិក​ក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីត្រូវបាន​ប្រកាសនៅពេលដែល​សភាជាតិ​ចូលប្រជុំ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm