បាល់ទាត់៖ ជំនួបយក្សរវាងក្រុមកំពូលតារាងទាំង២ នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានបញ្ចប់ទៅដោយ Al Ittihad យកឈ្នះ Al Nassr ១-០។

ការប្រកួតនៅទឹកដីរបស់ Al Ittihad កីឡដ្ឋាន King Abdullah Sports City ទីក្រុង Jeddah ក្រុមលេខ២ Al Ittihad មានឱកាសច្រើនក្នុងការរកគ្រាប់បាល់ តែគ្រាប់បាល់ជ័យជំនះតែ ១គ្រាប់គត់របស់ពួកគេត្រូវរង់ចាំដល់នាទីទី៨០ ឯណោះដែលសំរេចបានដោយខ្សែប្រយុទ្ធប្រេស៊ីល Romarinho។ Cristiano Ronaldo ដែលជាប្រធានក្រុម Al Nassr ស្ទើរតែរកបានគ្រាប់តាមស្មើវិញទៅហើយនៅចុងម៉ោង តែត្រូវជួយបានដោយអ្នកចាំទី Marcelo Grohe។ ជ័យជំនះនេះធ្វើឱ្យ Al Ittihad ឡើងឈរកំពូលតារាងវិញមាន ១ពិន្ទុពីលើ Al Nassr៕
អត្ថបទ៖នាង សុភាវុធ