មនី្ទរពេទ្យកុមារជាតិ កំពុងផ្តល់វ៉ាក់សាំងបង្ការជំងឺ១១មុខ ជាប្រចាំដល់កុមារចំណុចអាយុក្រោម០១ឆ្នាំ

2023/03/10 01:18:52 pm        535

ភ្នំពេញ៖ បច្ចុប្បន្នមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តន៍តាមកម្មវិធីជាតិផ្តល់ថ្នាំបង្ការជំងឺ ជាប្រចាំដល់កុមារ ចំណុចអាយុក្រោម០១ឆ្នាំ ដើម្បីជួយដល់កុមារតូចៗឲ្យមានសុខភាពល្អ និងលូតលាស់ល្អ ព្រមទាំងកាត់បន្ថយអត្រាឈឺ និងស្លាប់ និងការរីករាលដាលជំងឺផ្សេងៗ។

បើតាមលោកវេជ្ជបណ្ឌិត លាន គីមស្រេង ប្រធានផ្នែកពិគ្រោះជំងឺក្រៅ និងសង្រ្គោះបន្ទាន់ តំណាង​ឯកឧត្តម សាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះថា មនី្ទរពេទ្យកុមារជាតិ បានផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងសុវតិ្ថភាព ទន្ទឹមនឹងនោះអាណាព្យាបាលទាំងអស់ ដែលមាន​កូនតូចៗ មានបញ្ហាសុខភាពប្រញាប់យកកូនៗ​ មកពិគ្រោះ ពិនិត្យ ព្យាបាលជំងឺឲ្យ​ទាន់ពេលវេលា និងជាពិសេសមកទទួលថ្នាំបង្ការឲ្យបានគ្រប់មុខ។

ក្នុងនោះ មុន និងក្រោយ ទទួលយកថ្នាំបង្ការ គឺក្រុមការងារគ្រូពេទ្យ ធ្វើការពិនិត្យលើកុមារ តើកុមារនោះអាចទទួលយកថ្នាំបង្ការ បានដែរ ឬក៏អត់ ជាពិសេសកុមារមានជំងឺ ដូចជាក្តៅខ្លួន ឬក៏មានជំងឺពីកំណើតផ្សេងទៀត ដែលមិនអាចផ្តល់វ៉ាក់សាំងជូនកុមារបាន។ ដូច្នេះសូមស្តាប់ការលើកឡើងរបស់វេជ្ជបណ្ឌិត សេង សុគន្ធា គ្រូពេទ្យព្យាបាលជំងឺទូទៅ ផ្នែកពិគ្រោះជំងឺក្រៅ និងសង្រ្គោះបន្ទាន់ និងផ្តល់ប្រឹក្សាដល់កុមា មុននិងចាក់វ៉ាក់សាំង និងអ្នគ្រូ ឃិន ឡៃហេង តំណាងប្រធានក្រុមចាក់វ៉ាក់សាំងកុមារ ចាប់ពីកុមារទើបនឹងកើត រហូតដល់១៨ខែ ។

ជាមួយគ្នានោះអាណាព្យាបាល មកពីបណ្តារាជធានី-ខេត្ត បាននាំយកកូនៗ មកចាក់វ៉ាក់សាំង​បង្ការជំងឺ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យកុមារជាតិ បានលើកឡើងស្រដៀងគ្នាថា ក្មេងអាចប្រឈម​នឹងជំងឺច្រើន ទន្ទឹមនឹងនេះក្នុងនាមអាណាព្យាបាលគ្រប់រូប ដែលមានកូនតូច ត្រូវតែយកទារក និងកូនៗ ទើបនឹងកើត មកចាក់វ៉ាក់សាំងបង្ការជំងឺ ឲ្យបានទៀងទាត់ តាម​ពេលវេលា​កំណត់របស់មនី្ទរពេទ្យ ដើម្បីឲ្យសុខភាពរបស់កូនបានល្អប្រសើរ កុំដល់ពេលកូនៗ​ធំឡើង​មានបញ្ហាកើតនូវជំងឺរលាកស្រោម ស្វិតដៃជើង និងជំងឺផ្សេងៗនោះ។ ដូច្នេះត្រូវតែនាំកូនៗមកចាក់វ៉ាក់សាំងបង្ការ ដើម្បីទប់ស្កាត់កុំឲ្យវាកើតឡើងចំពោះកូន នាពេលអនាគត។

សូមបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យ នៃរបាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០១៨-២០២២ និងទិសដៅការងារឆ្នាំ២០២៣ ​និងឆ្នាំបន្ត បានបញ្ជាក់ថា ការផ្តល់វ៉ាក់សាំង/ផ្តល់ថ្នាំបង្ការជំងឺ នៃអត្រាគ្របដណ្តប់នៃវ៉ាក់សាំង៖ បច្ចុប្បន្នកម្មវិធីជាតិផ្តល់ថ្នាំបង្ការបាននិងកំពុងផ្តល់វ៉ាក់សាំង​បង្ការ​ចំនួន ១២ មុខ ជាប្រចាំ ដល់កុមារចំណុចអាយុក្រោមមួយឆ្នាំ រួមមាន៖ វ៉ាក់សាំងបង្ការជំងឺរបេង ខាន់ស្លាក់ ក្អកមាន់ តេតាណូស គ្រុនស្វិតដៃជើង កញ្រ្ជឹល រលាកថ្លើម ប្រភេទបេ (បញ្ចូលនៅឆ្នាំ២០០១) និងរលាកស្រោមខួរក្បាល (បញ្ចូលនៅ ឆ្នាំ២០១០) រលាកសួត-ស្ទូច (បញ្ចូលនៅឆ្នាំ២០១០និង២០១៣) ​និងវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនលើកុមារី អាយុក្រោម១២ឆ្នាំ នៅឆ្នាំ២០១៧។

អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់-ក្អកមាន់-តេតាណូស-រលាកថ្លើមប្រភេទបេ-រលាកសួត-រលាកស្រោមខួរ ៣លើក លើកុមារអាយុក្រោម១ឆ្នាំ ត្រូវបានរក្សា អត្រាខ្ពស់ លើសពី៩៥% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កសិករអ្នកដាំបន្លែ និងចិញ្ចឹមមាន់ស្រែ ៨១គ្រួសារមកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត ស្រុក​ត្រាំកក់ ទទួលបានជំនួយឥតសំណងប្រមាណ ១,២ លានដុល្លារ ពីគម្រោង CASDP
2025/07/17 01:35:17 pm        1
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
2025/07/17 01:26:00 pm        1
ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
2025/07/17 01:16:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កសិករអ្នកដាំបន្លែ និងចិញ្ចឹមមាន់ស្រែ ៨១គ្រួសារមកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត ស្រុក​ត្រាំកក់ ទទួលបានជំនួយឥតសំណងប្រមាណ ១,២ លានដុល្លារ ពីគម្រោង CASDP

2025/07/17 01:35:17 pm
​កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
2025/07/17 01:26:00 pm
​[BREAKING NEWS] មនុស្ស ៥០នាក់ស្លាប់ និងច្រើននាក់រងរបួស ក្នុងអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅផ្សារទំនើបប្រទេសអ៊ីរ៉ាក់
2025/07/17 01:18:23 pm
​ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
2025/07/17 01:16:26 pm
​សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/17 12:41:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/16 07:27:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am