ក្រសួងវប្បធម៌ត្រៀមចាក់ផ្សាយទស្សនីយភាពល្ខោនអាប៉េ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

2023/03/10 08:59:01 pm        631

ភ្នំពេញ៖ តាមការគ្រោងទុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាក់ផ្សាយល្ខោនអាប៉េនៅក្នុងផេកហ្វេកប៊ុករបស់ក្រសួង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ប្រភេទរឿងល្ខោនដែលត្រូវចាក់ផ្សាយនោះ គឺមានចំណងជើងថា បុរសទំពែកទាំង៤។ នេះបើតាមប្រសាសន៍លោក ស៊ុំ ចាន់ធឿន ប្រធានការិយាល័យសិល្បៈទស្សនីយភាព និងនិតិកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាគ្រូល្ខោនអាប៉េ បានផ្តល់បទសម្ភាសជាមួយ BTV នៅថ្ងៃទី១០ខែមីនានេះ។

នៅក្នុងបទសម្ភាសនោះ លោកបានបន្តថា បច្ចុប្បន្នក្រុមសម្តែងល្ខោនអាប៉េ កំពុងមមា​ញឹកហាត់​សម្តែងរឿងបុរសទំពែក៤នាក់ ដើម្បីឱ្យការសម្តែងបានល្អ និងមានភាពទាក់ទាញ​នៅពេលទស្សនិកជនបានទស្សនាតាមទំព័រហ្វេសប៊ុក។

លើសពីនេះ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមលើកស្ទួយល្ខោនអាប៉េតាមគ្រប់រូបភាព ដើម្បីឱ្យល្ខោននេះរស់រវើកបន្តទៅមុខទៀត។

អ្នកសម្តែងល្ខោនអាប៉េ បានលើកឡើងដែរថា កន្លងទៅការសម្តែងល្ខោននេះ មិនសូវមាន​ការចាប់អារម្មណ៍នោះទេ​ តែបច្ចុប្បន្នមានការចាប់អារម្មណ៍ច្រើនជាងមុន ប៉ុន្តែបើប្រៀបធៀប​នឹងល្ខោនយីកេ និងបាសាក់គឺនៅមានកំម្រិត។ យ៉ាងណាក្តី ពួកគាត់ប្តេជ្ញាថា នឹងជួយ​លើកស្ទួយទស្សនីយភាពល្ខោនអាប៉េឱ្យរីកចំរើនបន្ថែមទៀត​ តាមរយៈការខិតខំសម្តែងឱ្យបានល្អ និងបន្តផ្សព្វផ្សាយទៅសារធារណជន។

ល្ខោនអាប៉េជាទម្រង់សិល្បៈសាមញ្ញមួយ ដែលយកការ​កំប្លុកកំប្លែង​ជាធំ។ អ្នកលេងល្ខោន​អាប៉េ​សុទ្ធតែជាបុរស ​បើទោះជាមានតួនារីសម្តែងក៏​ត្រូវតែជាបុរសតែងខ្លួនជាស្រីដែរ។ ​ទម្រង់ល្ខោននេះ អាចពង្រីកខ្លួនជាវង់ធំ ​ឬតូចបាន​ ទៅតាមកម្មវិធីតម្រូវ ដែលយករឿងបុរាណ​ បែបប្រវិត្តិសាស្រ្ត បែបសម័យ ​បែបដំណើរកថា ​និងបែបទេវកថាជាដើម៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm