នគរបាល​អ៊ីស្រាអែល​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​ក្រុង Tel Aviv តវ៉ា​កំណែទម្រង់​ប្រព័ន្ធតុលាការ​

2023/03/10 09:06:04 pm        481

​​អ៊ីស្រាអែល​៖ ប្រជាជន​អ៊ីស្រាអែល​ដែល​តវ៉ា​កំណែទម្រង់​ប្រព័ន្ធតុលាការ បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​ជិះ​លើ​ខ្នង​សេះ​ក្នុង​ទីក្រុង Tel Aviv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមីនា​។​

​អ្នករៀបចំ​ការតវ៉ាបាន​អំពាវនាវ​ឱ្យមាន​ការរំខាន​កាន់តែខ្លាំង​នៅ​ទូទាំងប្រទេស ជា​អ្វីដែល​ពួកគេ​ហៅថា «​ថ្ងៃ​នៃ​ការតស៊ូ​» ប្រឆាំង​កំណែទម្រង់​ដែល​ពលរដ្ឋ​អ៊ីស្រាអែល​ព្រួយបារម្ភ​ថា ​នឹង​រុញ​ឲ្យ​តុលាការ​កំពូល​របស់​អ៊ីស្រាអែល​ក្លាយជា​អង្គ​ប្រតិបត្តិ និង​បំប៉ន​អំពើពុករលួយ​។​ ​ដោយ​បំពាន​លើ​ការដាក់​ពង្រាយ​របស់​ន​គ​របាល​ដ៏​ច្រើន ក្បួន​រថយន្ត​ដែលមាន​ទង់ជាតិ​ពណ៌​ខៀវ​ និង​សបាន​ស្ថិតនៅ​លើផ្លូវ ​Highway ក្នុង​ទីក្រុង Tel Aviv និង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ចំណត​អាកាសយានដ្ឋាន Ben Gurion។

​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ក្រុមអ្នកតវ៉ា​មួយក្រុម​បាន​ប្រើ​បាវ​ខ្សាច់ និង​បន្លា​លួស​ដើម្បី​រារាំង​វេទិកា​គោលនយោបាយ Kohelet ដែលជា​ក្រុមគាំទ្រ​កំណែទម្រង់​រដ្ឋាភិបាល​។ បាតុករ​អ៊ីស្រាអែល​បានចាប់ផ្តើម «​ថ្ងៃ​តស៊ូ​ជាតិ​» កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បង្កើន​ការប្រយុទ្ធប្រឆាំង​ផែនការ​របស់​រដ្ឋាភិបាល ​ក្នុងការ​រុះរើ​ប្រព័ន្ធតុលាការ​នៅ​ទូទាំងប្រទេស​។ ក្រុមបាតុករ​បាន​បិទ​ផ្លូវធំៗ​នៅ​ទូទាំងប្រទេស និង​បាន​និយាយថា ពួកគេ​នឹង​ព្យាយាម​បង្អាក់​ចរាចរណ៍​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Ben Gurion របស់​ប្រទេស​នេះ ក្នុង​គោលបំណង​បង្អាក់​ជើងហោះហើរ​របស់​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​រ៉ូម ជា​កន្លែង​ដែល​លោក​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm