ថាមពល​ត្រូវបាន​កាត់ផ្តាច់​នៅ​ទីក្រុង Kharkiv របស់​អ៊ុយ​ក្រែ​ន ​បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​របស់​រុស្ស៊ី​

2023/03/10 09:26:39 pm        694

អ៊ុយក្រែន៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្សី​បាន​កាត់ផ្តាច់​ថាមពល​នៅ​ក្នុង​ទីក្រុង​ធំ​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kharkiv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែ​មីនា​។​

​អភិបាល​តំបន់ Kharkiv លោក Oleh Synehubov បាន​និយាយថា ទីក្រុង​របស់​លោក​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទីក S-300 ប្រហែល ១៥គ្រាប់ដែល​អ៊ុយ​ក្រែ​ន​មិន​អាច​ស្ទាក់​ចាប់​បាន​។ លោក​និយាយ​នៅ​លើ​បណ្តាញ Telegram ថា សត្រូវ​បាន​វាយប្រហារ​មក​លើ​ទីក្រុង ​និង​តំបន់ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថិត​ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​។ ភ្លើង​សញ្ញា​ចរាចរណ៍​លែង​ដំណើរការ ហើយ​សំឡេង​រំខាន​ដោយ​ម៉ាស៊ីនភ្លើង​ត្រូវ​បាន​ឮ​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Kharkiv។ ពលរដ្ឋ​បាន​មក​ប្រមូលផ្តុំ​គ្នា​ ដើម្បី​សាក​ថ្ម​ទូរសព្ទ​ដៃ​ដោយ​ប្រើ​ម៉ា​ស៊ីនភ្លើង​។ រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​ជា​បន្តបន្ទាប់ ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​មនុ​ស្ស​បាន​ដេកលក់ ដោយ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាងតិច ​៦​នាក់​ស្លាប់ និង​កាត់ផ្តាច់​ថាមពល​អគ្គិសនី​ក្នុង​ការ​វាយប្រហារ​នៅ​ក្រុង​គី​វ​ ដែល​រួមមាន​មី​ស៊ី​ល​ស៊ី​ប​គោលដៅ Kinzhal ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ចំនួន​ ៦គ្រាប់ជា​អាវុធ​ដ៏​មានតម្លៃ​បំផុត​របស់​ទីក្រុង​មូ​ស្គូ។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ការប៉ុនប៉ង​មួយ​ផ្សេង​ទៀត​របស់​រដ្ឋ​ភេរវ​ករ​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​សង្គម​ស៊ីវិល បាន​បណ្តាល​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​ ថាម​ពល​កម្តៅ និង​ទឹក​នៅ​ក្នុង​តំបន់ និង​ទីក្រុង​មួយ​ចំនួន​របស់​យើង ដែល​ក្រុម​អ្នក​ជំនាញ​កំពុង​ធ្វើការ​ ដើម្បី​ស្ដារ​ប្រតិបត្តិការ​នៅ​ទីតាំង​ថាមពល​ឡើងវិញ​។ ជន​ស៊ីវិល​ ៣នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​កាំភ្លើង​ធំ​នៅក្នុង​ទីក្រុង Kherson ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm