បាល់ទាត់៖ អតីតខ្សែការពារ Real Madrid, Marcelo បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ ពេលត្រលប់ទៅដល់ទឹកដីកំណើតប្រេស៊ីលវិញ។ អ្នកគាំទ្រក្លិប Fluminense ដែលជាក្លិបអាជីពដំបូងរបស់ Marcelo មុនចាកចេញទៅ Real Madrid បានឈរចាំទទួលកីឡាករវ័យ ៣៤ឆ្នាំរូបនេះនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Rio។

Marcelo បានចុះហត្ថលេខាលេងឱ្យ Fluminense រយៈពេល ២ឆ្នាំបន្ទាប់ពីចាកចេញពី Olympiakos មុនពេលកំណត់នៃកិច្ចសន្យា បន្ទាប់ពីលេងបាន ៩ប្រកួតរកបាន ៣គ្រប់ឱ្យក្លិបក្រិកមួយនេះ។ រំលឹកថា Marcelo បានមកកាន់ Real Madrid កាលពីខែមករា ឆ្នាំ២០០៧ ក្នុងវ័យ ១៩ឆ្នាំនៅពេលនោះផ្ទេរពីក្លិបប្រេស៊ីប Fluminense ហើយរយៈពេល ១៥ឆ្នាំកន្លង គេបានបង្ហាញខ្លួនលើសពី ៥០០ប្រកួតនៅ Real Madrid មិនត្រឹមតែឈ្នះពាន La Liga និង UCL ឡើយ គឺថែមទាំង FIFA Club World Cup ៤លើក, European Super Cup ៣លើក, Spanish Super Cup ៥លើក និង Copa del Rey ២លើក៕
អត្ថបទ៖នាង សុភាវុធ