ឆ្នាំ២០២៤កម្ពុជានឹងសាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រឆ្លងទន្លេសាប និងសាងសង់ផ្លូវ៥០សេ

2023/03/10 02:45:49 pm        638

កំពង់ឆ្នាំង ៖ នៅឆ្នាំ២០២៤ ខាងមុខនេះរាជរដ្ឋាភិបាលគិតគូរពីថវិកា ដើម្បីសាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ ឆ្លងទន្លេសាប និងសាងសង់ផ្លូវ៥០សេ តភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែពហុបំណង និង​មណ្ឌល​ភស្តុភារកម្ម​កំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល​នឹងរកថវិកាសម្រាប់សាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ និងសាងសង់ផ្លូវ៥០សេ តភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ជាមួយនឹងដំណឹងដ៏រីករាយនេះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៥០សេ បានសម្ដែងនូវក្ដីរំភើប និងសម្លឹងឃើញពីផលប្រយោជន៍សំខាន់ៗ ​ដែល​នឹង​ទទួល​បាន​តាមរយៈការកសាងផ្លូវ៥០សេ ​ពិសេសគឺមានស្ពានឆ្លងទន្លេសាប​ ដែលវែងជាងគេនៅកម្ពុជា ដើម្បី​តភ្ជាប់ខេត្តកំពង់ឆ្នាំង​ និងខេត្តកំពង់ធំ។

សូមជម្រាបថា ផ្លូវលេខ៥០សេ មានប្រវែង ៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់​បឹងទន្លេសាប ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦​ នៃខេត្តកំពង់ធំ ​នៅ​ចំណុច​ភូមិពោធិតាអ៊ុន ​សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅកាន់ឃុំកំពង់ហៅ ​ស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ​ហើយត្រូវឆ្លងសាឡាង កាត់ទន្លេសាបទៀតទើបទៅដល់ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែតាមរយៈគម្រោងសាងសង់ស្ពានដ៏វែងនេះ ផ្លូវមួយខ្សែនេះ នឹងប្រែក្លាយជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មាន​ហើយឆ្លងកាត់​កណ្តាលប្រទេស​កម្ពុជាតែម្ដង៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

៦ខែឆ្នាំនេះមន្ត្រីអន្តោប្រវេសន៍ទប់ស្កាត់ករណីសង្ស័យជួញដូរមនុស្ស១១៨នាក់ភាគច្រើនជាស្រ្តីត្រូវគេអូសទាញទៅរៀបការ
2025/07/02 12:52:52 pm        1
បក្សនយោបាយ និងមហាជនគាំទ្រការ​ធ្វើវិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ពី​ជន​គប់​គិត​បរទេស​មក​បំផ្លាញ​ខ្មែរ
2025/07/02 12:40:27 pm        1
ក្រុមប្រឹក្សាធម្មនុញ្ញទូលថ្វាយព្រះមហាក្សត្រថាសេចក្តីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣គឺអាចធ្វើទៅបាន
2025/07/02 12:38:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​៦ខែឆ្នាំនេះមន្ត្រីអន្តោប្រវេសន៍ទប់ស្កាត់ករណីសង្ស័យជួញដូរមនុស្ស១១៨នាក់ភាគច្រើនជាស្រ្តីត្រូវគេអូសទាញទៅរៀបការ

2025/07/02 12:52:52 pm
​បក្សនយោបាយ និងមហាជនគាំទ្រការ​ធ្វើវិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ពី​ជន​គប់​គិត​បរទេស​មក​បំផ្លាញ​ខ្មែរ
2025/07/02 12:40:27 pm
​ក្រុមប្រឹក្សាធម្មនុញ្ញទូលថ្វាយព្រះមហាក្សត្រថាសេចក្តីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣គឺអាចធ្វើទៅបាន
2025/07/02 12:38:21 pm
​អ៊ីរ៉ង់ អញ្ជើញប្រព័ន្ធផ្សព្វផ្សាយទៅកាន់ពន្ធនាគារដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
2025/07/02 12:25:49 pm
​សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ
2025/07/02 12:23:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/01 06:09:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/29 01:20:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/02 05:51:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am