ពិព័រណ៍សៀវភៅក្នុងទិវាជាតិអំណានលើកទី៨ ទទួលបានការគាំទ្រច្រើនពីយុវជន និងអ្នកនិពន្ធ

2023/03/10 10:41:53 pm        726

ភ្នំពេញ៖ ពិព័រណ៍សៀវភៅ ជាសកម្មភាពមួយនៃទិវាជាតិអំណានលើកទី៨ ដែលបានចាប់ផ្ដើម​នៅថ្ងៃទី ១០ រហូតដល់ថ្ងៃទី១២ ខែមីនាខាងមុខ។ ការចាប់ផ្ដើមដំបូងនៃពិព័រណ៍សៀវភៅនេះ គឺមានការចូលរួម​ និងគាំទ្រច្រើនពី ​យុវជនជាសិស្ស និស្សិត ​ក៏ដូចជាបណ្ដាអ្នកនិពន្ធ និងគ្រឹះស្ថាន​បោះពុម្ពផ្សាយផងដែរ។

ពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណានលើកទី៨ បានចាប់ផ្ដើមនាព្រឹកនេះ ក្រោមវត្តមាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍សៀវភៅនេះ គឺមានស្តង់ចំនួន​រហូត​ដល់ ១១០ស្តង់ ដោយមានការចូលរួមពីបណ្ដាអ្នកនិពន្ធ ក៏ដូចជាគ្រឹះស្ថានបោះពុម្ពផ្សាយ​ជា​ច្រើន។ ចំពោះសៀវភៅ ដែលមានការដាក់លក់តាមស្តង់​ គឺមានច្រើនប្រភេទ សុទ្ធសឹង​ជាភាសាខ្មែរ។ ប្រភេទសៀវភៅទាំងនោះ រួមមាន សៀវភៅពាក់ព័ន្ធនឹងការអភិវឌ្ឍខ្លួន សៀវភៅ​និយាយ​ពីគន្លឹះការសិក្សា គន្លឹះក្នុងការធ្វើអាជីវកម្ម ​សៀវភៅបែបប្រវត្តិសាស្រ្ត សៀវភៅប្រលោម​លោក សៀវភៅសម្រាប់កុមារ និងសៀវភៅជាច្រើនប្រភេទផ្សេងទៀត។

ក្នុងថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បញ្ជាក់ថា វាជាការរៀបចំ​ដើម្បីរម្លឹកគុណដល់សម្ដេចព្រះសង្ឃរាជ្យ ជួន ណាត ហើយក៏ជាការរៀបចំដើម្បី​ពញ្ញាក់​អារម្មណ៍​ឱ្យប្រជាជនកម្ពុជា ​ពិសេសយុវជនឱ្យស្រលាញ់ការអាន។

ក្នុងឱកាសចូលរួមក្នុងពិព័រណ៍នេះដែរ លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា លើកឡើងដែរថា ការរៀបចំឱ្យពិព័រណ៍សៀវភៅនេះឡើង ពិតជាសកម្មភាពប្រសើរ។ លោកថា ពិព័រណ៍នេះក្រៅ​ពីជំរុញការអាន គឺវាជាការលើកទឹកចិត្តឱ្យអ្នកនិពន្ធខិតខំស្រាវជ្រាវ ​បន្តការងាររបស់ខ្លួន។

សម្រាប់ថ្ងៃដំបូងនេះ វត្តមានសិស្សនិស្សិតគឺមានច្រើនចាប់តាំងពីពេលព្រឹកមកម្ល៉េះ ។ ពួកគេជានិស្សិតលើកឡើងថា ការអានពិតជាសំខាន់ក្នុងការពង្រីកចំណេះដឹង។ ពួកគេពិតជាគាំទ្រក្នុងការរៀបចំឱ្យមានពិព័រណ៍សៀវភៅ ដែលនឹងផ្ដល់អត្ថប្រយោជន៍​ដល់​មនុស្សគ្រប់រូប។

ពិព័រណ៍សៀវភៅនេះ គ្រាន់តែជាផ្នែកមួយនៃទិវាជាតិអំណានតែប៉ុណ្ណោះ។ ​ទិវាជាតិអំណាន គឺ​មានសកម្មភាពជាច្រើនផ្សេងទៀត ​បូករួមទាំងការប្រកួតប្រជែងការអានអត្ថបទ ​ការសូត្រកំណាព្យ ការតែងនិពន្ធ ​ការធ្វើបាឋកថា ​និងការធ្វើបទបង្ហាញនានាផងដែរ៕អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm