ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា (EDCF) បានធ្វើសិក្ខាសាលាវាយតម្លៃគម្រោងនៅក្នុងប្រទេសកម្ពុជាលើកទី១ ដោយរួមសហការគ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារនិហ័រណ៍-អាហ័រណ៍ នៃប្រទេសកូរ៉េ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងចែករំលែកលទ្ធផលនៃការវាយតម្លៃប្រចាំប្រទេស ស្តីអំពីការចូលលរួមរបស់ EDCF ដែលមានរយៈពេ ល២០ឆ្នាំកន្លងមកនេះនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ បានទទួលភារកិច្ចក្នុងការវាយត ម្លៃ អំពីការអនុវត្តគម្រោង EDCF នៅកម្ពុជា ដើម្បីទទួលបាននូវមេរៀន ជាបទពិសោធន៍ និងពង្រីកកិច្ចអន្តរាគន៍របស់ EDCF នាពេលអនាគតនៅកម្ពុជា។
ឯកឧត្តមបន្តថា នៅមុនសិក្ខាសាលានេះមួយថ្ងៃ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ គីម ឃ្យុងហ៊ី អគ្គនាយកនៃអគ្គនាយកដ្ឋាន អភិវឌ្ឍហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េបានជួប និងពិភាក្សាអំពីវិធីសាស្រ្ត ដើម្បីលើកកម្ពស់តួនាទីរបស់ EDCF ក្នុងរយៈពេលវែង ក្នុងនាមជាដៃគូអភិវឌ្ឍដ៏សំខាន់មួយរបស់កម្ពុជា ដោយផ្អែកតាមអាទិភាពយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលទាំងពីរ។
លោកជំទាវ គីម ឃ្យុងហ៊ី បានកត់សំគាល់ថា កម្ពុជាជាប្រទេសដៃគូធំទី២របស់ EDCF។ ជាមួយនឹងក្របខ័ណ្ឌហិរញ្ញប្បទានមានតម្លៃ ១.៥ ប៊ីលានដុល្លាអាមេរិកសម្រាប់ឆ្នាំ២០២២-២០២៦ ដែលបានចុះហត្ថលេខា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកជំទាវបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អសម្រាប់ការពិ ភាក្សា និងកំណត់អាទិភាព នៃកិច្ចអន្តរាគមន៍របស់ EDCF ដែលនឹងចូលរួមចំណែកការអភិវឌ្ឍប្រកប ដោយចេរភាព និងបរិយាប័ននៅប្រទេសកម្ពុជា។ លោកជំទាវបានអះអាងថា ហិរញ្ញប្បទានក្រោមមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលហៅកាត់ថា EDCF នៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំនេះ គឺកើនរហូតដល់១.៨ប៊ីលានដុល្លា នៃកម្រិតនៃការផ្តល់កម្ចីប្រចាំឆ្នាំ២០២២ ដែលគ ម្រោងថ្មីបំផុតនោះ គឺគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាកម្ចីហិរញ្ញប្បទានចំនួន២៤៦លានដុល្លា ដើម្បីសាងសង់ស្ពានខ្សែកាបចំនួនពីរ តភ្ជាប់រាជធានីភ្នំ ពេញ និងខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ។ ហើយកិច្ចសន្ទនាគោលនយោបាយ និងសិក្ខាសាលានេះដែរក៏បញ្ជាក់ឡើងវិញនូវកិច្ចស ហប្រត្តិបត្តិការ អភិវឌ្ឍទ្វេភាគីយ៉ាងរឹងមាំរវាងប្រ ទេសទាំងពីរ និងបន្តការងារយ៉ាងជិតស្និត ដើម្បីកំណ ត់និងឆ្លើយតបអោយកាន់តែមានប្រសិទ្ធិភាព ទៅនឹងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍនៅកម្ពុជា។
EDCF គឺជាជំនួយអភិវឌ្ឍផ្លូវការដែលបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលកូរ៉េនៅឆ្នាំ១៩៨៧។ ធនាគារ និហ័រណ៍-អាហ័រណ៍ នៃប្រទេសកូរ៉េ បានទទួលការទុកចិត្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ ដើម្បីធ្វើប្រតិបត្តិការ និងគ្រប់គ្រងគម្រោង EDCF។ EDCF កំពុងផ្តល់នូវហិរញ្ញប្បទានដ៏ច្រើន សម្រាប់គាំទ្រការអភិវឌ្ឍឧស្សាហកម្ម និងស្ថេរភាពសេដ្ឋកិច្ច ទៅប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច រវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកូរ៉េ៕ អត្ថបទ ៖ សំ ងីម



