មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដាក់ចេញផែនការបន្តគាំទ្រប្រព័ន្ធអេកូឡូស៊ី ដើម្បីបង្កើតគុណតម្លៃបន្ថែម

2023/03/11 12:12:10 am        551

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបង្កើនកម្មវិធីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចក្រៅប្រព័ន្ធ ដើម្បីកសាងសមត្ថភាព និងលើកកម្ពស់ទីផ្សារនាំចេញ ជាពិសេសបង្កើនការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល។

ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៅក្នុងកិច្ចប្រជុំលើកទី១៤ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំ ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការផ្លាស់ប្តូរ ដោយក្នុងនោះទាមទារឱ្យកម្ពុជា បន្តផ្តល់ការយកចិត្តទុកដាក់លើវិស័យសំខាន់ៗ ជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រិនភាព ដែលដើរតួនាទីជាកាតាលីករ សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ សហគ្រិនភាព មានសមត្ថភាពបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា នៅក្នុងទីផ្សារពិភពលោក តាមរយៈការបង្កើតអាជីវកម្មថ្មី ឱកាសការងារប្រកបដោយកាលានុវត្តភាព និងនវានុវត្តន៍ ដោយក្នុងនោះ ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព គឺមានគោលបំណងរៀបចំផែនការបន្ត របស់សហគ្រិនខ្មែរ និងកំណត់ទិសដៅយុទ្ធសាស្រ្តបន្ថែម ដើម្បីបន្តបេសកកម្មចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យមានភាពរស់រវើក។

ជាលទ្ធផល, អង្គប្រជុំបានសម្រេចអនុម័តផែនការសកម្មភាពឆ្នាំ២០២៣ របស់សហគ្រិនខ្មែរ ដោយបានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំអនុវត្តកម្មវិធីគោលសំខាន់ៗចំនួន ៤រួមមាន៖ កម្មវិធីកសាងសមត្ថភាពសហគ្រិន, កម្មវិធីផ្សព្វផ្សាយវប្បធម៌សហគ្រិនភាព, កម្មវិធីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច កម្មវិធីទីផ្សារ, និងវិនិយោគ ដែលទទួលបានវឌ្ឍនភាពការងារល្អប្រសើរ និងសមិទ្ធផលជាផ្លែផ្កា។

ទន្ទឹមនេះ ក្រុមប្រឹក្សាបរធនបាល ក៏បានផ្ដល់គោលការណ៍ណែនាំបន្ថែម ដល់ក្រុមការងារក្នុងការអនុវត្តកម្មវិធី និងសកម្មភាពរបស់ខ្លួន តាមរយៈអភិក្រម ២ បន្ថែម, ទី១ អភិក្រមទូទៅ៖ ដោយអភិក្រមនេះ អនុវត្តកម្មវិធីដែលមានស្រាប់ និងមានតម្រូវការខ្ពស់ ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង២ អភិក្រមយុទ្ធសាស្រ្ត៖ គឺអនុវត្តកម្មវិធីបន្ថែម ដែលមានចរិតលក្ខណៈយុទ្ធសាស្រ្តអាទិភាព និងមានគោលដៅធានាបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយផ្តោតលើការបង្កើតគុណតម្លៃបន្ថែមលើ ផលិតផល, សហគ្រាស និងទីតាំងភូមិសាស្រ្ត ជាក់លាក់ណាមួយ នៅក្នុងវិស័យអាទិភាព។ ទន្ទឹមនឹងនេះ សហគ្រិនខ្មែរ នឹងសិក្សាលទ្ធភាពក្នុងការរៀបចំកម្មវិធី ដើម្បីជួយគាំទ្រដល់ធុរកិច្ចក្រៅប្រព័ន្ធ និងធុរកិច្ចដែលមានសក្តានុពល ក្នុងគោលបំណងផ្សារភ្ជាប់ទីផ្សារនាំចេញផលិតផលក្នុងស្រុក, បង្កើនការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm