Man City វាយបក​នាំមុខ PSG ២-១ ជើង​ទី​១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League

2021/04/29 10:01:02 am        177

​បាល់ទាត់៖ ​ក្រុម​អង់គ្លេស Manchester City បាន​បង្ហាញ​ទំរង់​លេង​ដ៏​អស្ចារ្យ​នៅ​លើ​ទឹកដី​បារាំង​របស់ Paris Saint Germain​ តាមរយៈ​ការ​វាយបក​ពីក្រោយ​នាំមុខ​ក្នុង​ជើង​ទី​មួយ ២-១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League​។

​​ក្រុម​ម្ចាស់ផ្ទះ​ចាប់ផ្តើម​បាន​ល្អ​តាមរយៈ​ការ​តែ​ត​បញ្ចូល​ទី​របស់ Marquinhos​ ពី​បាល់​ជ្រុង​របស់ Angel Di Maria នៅ​នាទី​ទី១៥ ដើម្បី​នាំមុខ​ក្នុង​វគ្គ​ទី១ នេះ​។ ​Manchester City ដែល​ព្យាយាម​ប្រយុទ្ធ​វាយ​បក​តាំងពី​វគ្គ​ទី១ នោះ​ត្រូវ​រង់ចាំ​ដល់​នាទី​ទី៦៤ ទើប​រក​គ្រាប់​តាម​ស្មើ​វិញ​បាន​ដោយ Kevin de Bruyne​។ ​គ្រាប់​ជ័យជំនះ​ជើង​ទី១ របស់ Manchester City សំរេច​បាន​នៅ​នាទី​ទី៧១ ដោយ​បាល់ Freekick​ របស់ Riyad Mahrez​ ទំលោះ​រនាំង​ការពារ​។ ​ក្រោយមក PSG ក៏​បាត់បង់​កីឡាករ​ម្នាក់​ទៅទៀត​ ក្រោយ​អតីត​ខ្សែបំរើ Everton, Idrissa Gueye ​ទទួលបាន​កាត់​ក្រហម​ក្រោយ​កំហុស​ទៅលើ Ilkay Gundogan​។​

​ក្រុម​របស់លោក Pep Guardiola ដែល​កំពុង​ស្វែង​រកពាន UEFA Champions League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ មាន​ស្ថិតិ​ល្អ​ជាង​ក្រុម​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​យប់មិញ​ ដោយ​គ្រប់គ្រង​បាល់​សរុប ៥៩% មានឱកាស​ស៊ុត​ច្រើនជាង និង​ស៊ុត​ចំ​គោលដៅ​ច្រើនជាង PSG​។​ គិត​មក​ដល់ពេលនេះ Manchester City ឈ្នះ ១៨ប្រកួត​ក្រៅ​ដី​ជាប់​គ្នា​ហើយ​គ្រប់​ក្របខណ្ឌ​ទាំងអស់ ស៊ុត​បញ្ចូល​ទី​សរុប​បាន ៤៦គ្រាប់​របូត​តែ ៩គ្រាប់​ប៉ុណ្ណោះ​។ ​បើ​មើល​ពី​ប្រវត្តិសាស្ត្រ​នៃ​ពាន​ក្លិប​អាជីព​អឺរ៉ុប​មិន​ថា European Cup រឺក៏ UEFA Champions League ក្រុម​អង់គ្លេស​ដែល​ឈ្នះ​ក្រៅ​ដី​ជើង​ទី១ ​សរុប ៤៧​លើក​ចុង​ក្រោយ​សុទ្ធតែ​ឈាន​ទៅ​ជុំ​បន្ត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        266
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm