អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​អភិបាល​ខេត្តកោះកុង បាន​អញ្ជើញ​ប្រកាស​ឃុំ​កោះ​ស្តេច ជា​ឃុំ​អស់​មីន ក្រោម​ការគាំទ្រ​ពី​សមាគម TAFTAC​

2023/03/11 01:14:08 am        647

កោះកុង​៖ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៣ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន រួមជាមួយ លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង និង​ក្រុម​សមាជិក​ប្រតិបត្តិ ​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​(TAFTAC) បាន​អញ្ជើញ​ប្រកាស​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ជា​ឃុំ​អស់​មីន​។​

ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ដោយមាន​ការគាំទ្រ​ពី​សមាគម TAFTAC កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៣ អាជ្ញាធរ​មីន បានដាក់​ពង្រាយ​កម្លាំង​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន​ក្នុង​ទំហំ ១.១៣៩.៦៣៦ ម៉ែត្រក្រឡា ស្មើនឹង ៨ ចម្ការមីន ស្ថិតក្នុង​ឃុំ​កោះ​ស្តេច និង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង​។

ថវិកា​ទាំងនេះ បានមកពី​កម្មវិធី​រៃអង្គាស​ថវិកា​ពី​រោងចក្រ​ជា​សមាជិក​របស់​សមាគម TAFTAC ប្រមាណ ៧០០ក្រោម​អ​ធីប​តី​ភាព​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

ក្នុងនាម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក​ឧកញ៉ា គង់ សាង ប្រធាន​សមាគម TAFTAC ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មានការ​ចូលរួម​ពី​សមាជិក​ទាំងអស់​ក្នុងការ​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ដើម្បី​ផ្តល់​សុខ​សុវត្ថិភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ សមាគម TAFTAC គឺជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ក្នុង​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់ឱកាស​ការងារ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ដល់​ប្រជាជន​កម្ពុជា ដែលមាន​កម្មករ​ប្រមាណ ៨០​ម៉ឺន​នាក់​ កំពុង​បម្រើ​ការងារ​។​

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង​ទាំងមូល​ថា ដោយមាន​ការយកចិត្ត​ទុក​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០២៣ នេះ ក្រុង ស្រុក​ចំនួន ០៦ ក្នុង​ខេត្តកោះកុង នឹងត្រូវ​បញ្ចប់​ការងារ​បោសសម្អាត​មីន រួមមាន​ក្រុង​ខេមរភូមិន្ទ ស្រុក​បុ​ទុម​សាគរ ស្រុក​គិរីសាគរ ស្រុកស្រែ​អំបិល ស្រុក​កោះកុង និង​ស្រុក​ថ្មបាំង ដែលមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មូលនិធិ​គ្មាន​មីន​ឆ្នាំ​២០២៥ ប្រទេស​ជប៉ុន និង​សមាជិក TAFTAC។

នេះ​ គឺជា​សមិទ្ធផល​ក្រោម​ម្លប់​សន្តិភាព ដែល​កើតចេញពី​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ពលី​គ្រប់បែបយ៉ាង​ដើម្បី​បញ្ចប់សង្គ្រាម​ទូទាំងប្រទេស និង​លប់បំបាត់​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ ពី​លទ្ធផល​នៃ​សង្គ្រាម​។​

ក្នុងឱកាស​នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​សេចក្តី​នឹក​រំលឹក និង​ក្តី​ស្រឡាញ់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តកោះកុង ដែល​សម្តេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមទាំង​ការងារ​បោសសម្អាត​មីន និង​ការជួយ​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។​

លោក Robert Hwang អនុប្រធាន​សមាគម TAFTAC បាន​លើកឡើងថា សមាគម TAFTAC មានការ​ពេញចិត្ត​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ជាពិសេស​ការសម្រេចបាន​នូវ​ទស្សនវិស័យ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយៈ​អាជ្ញាធរ​មីន ដើម្បី​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥ និង​បង្កើត​ស្នាមញញឹម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​៕​

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        46
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm