
អន្ដរជាតិ៖ ទូរទស្សន៍រដ្ឋ KRT រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យសមយុទ្ធបាញ់គ្រាប់កាំភ្លើងធំពិត ធ្វើត្រាប់តាមការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់កូរ៉េខាងត្បូង។
សេចក្តីរាយការណ៍របស់ KRT បានកើតមានឡើងរយៈពេល ១ថ្ងៃក្រោយយោធាកូរ៉េខាងត្បូង រកឃើញកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លី ១គ្រាប់ឆ្ពោះទៅកាន់សមុទ្រចេញពីទីក្រុងឆ្នេរភាគខាងលិច Nampo។ រូបភាពហ្វិកបញ្ចេញដោយ KRT ឃើញមីស៊ីលយ៉ាងហោច ៦គ្រាប់ ត្រូវបានបាញ់នៅក្នុងពេលតែមួយ។ លោកKimត្រូវបានអមដំណើរដោយកូនស្រីរបស់លោក ដែលបានបង្ហាញខ្លួននៅព្រឹត្តការណ៍សំខាន់ៗជាច្រើនកាលពីពេលថ្មីៗនេះ៕
