ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ បានដឹកនាំថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទអាស៊ី ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមមូលបទ «តើមានអ្វីបន្ទាប់? ការរៀនសូត្រពីអតីតកាល និងការត្រៀមរៀបចំសម្រាប់អនាគត» ក្រោមអធិបតីភាព លោក TANI KOICHI រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងគោលនយោបាយមហាសមុទ្រនៃរដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន។
សន្និសីទនេះ បានពិភាក្សាលើប្រធានបទចំនួនបី រួមមាន៖ ទី១ វិធានការទប់ទល់នឹងគ្រោះមហន្តរាយទ្រង់ទ្រាយធំ ទី២ ពង្រីកការយល់ដឹងសម្រាប់ការតភ្ជាប់ទិន្នន័យគ្រោះមហន្តរាយទៅក្នុងការអនុវត្តក្របខណ្ឌការងារសេនដាយ និងទី៣ ការផ្តល់ព័ត៌មានតាមរយៈផ្កាយរណបសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងវិបត្តិ ដោយផ្តោតជាពិសេសអំពីសារៈសំខាន់នៃការអនុវត្តមេរៀនកន្លងមក ដើម្បីឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសម្រាប់ការត្រៀមខ្លួនជាស្រេចសម្រាប់ហានិភ័យនានា ដើម្បីពង្រឹងបន្ថែមទៀតនូវប្រព័ន្ធគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយថ្នាក់ជាតិ។
សន្និសីទនេះមានសមាសភាពចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនសរុបចំនួន ១២០នាក់ មកពីប្រជាជាតិអាស៊ី និងអាស៊ីប៉ាស៊ីហ្វិចចំនួន២៨ ប្រទេស៕



