USAID បើកយុទ្ធនាការ “តោះនិយាយពីការទុកដាក់សំរាម”

2023/03/11 08:39:30 pm        543

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្ស ទូទាំងប្រទេសកម្ពុជា ​នៅថ្ងៃទី១០ ខែមីនាម្សិលមិញ បានប្រកាសជាផ្លូវការនូវយុទ្ធនាការ “តោះនិយាយពីការទុកដាក់សំរាម” ។ យុទ្ធនាការនេះ ​ឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុង​គោលបំណងលើកទឹកចិត្ត ប្រជាជនកម្ពុជា ​ឱ្យបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ បញ្ឈប់ការ​ដុតសំណល់ប្លាស្ទិក ​និងកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ។

គម្រោងអនាគតបៃតង USAID បានដឹកនាំយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម» ដោយ លើកទឹកចិត្តប្រជាជនកម្ពុជា​ឱ្យផ្លាស់ប្តូរ​ឥរិយាបថ​ និងសកម្មភាព ឆ្ពោះទៅរកការទុក​ដាក់សំរាម​ឱ្យបានត្រឹមត្រូវ។

យុទ្ធនាការនេះ នឹងសហការយ៉ាងជិតស្និទ្ធជាមួយយុវជន ដែលជា «យុវជនបៃតងឆ្នើម» ដើម្បី ធ្វើជាគំរូក្នុងការផ្លាស់ប្តូរឥរិយាបថ ​និងការអនុវត្តប្រកបដោយជោគជ័យ ។

យុវជនបៃតង បានប្តេជ្ញាថា នឹងចូលរួមឱ្យសកម្មក្នុងយុទ្ធនាការនេះ ​ដើម្បីផ្សព្វផ្សាយ អប់រំ ​និងចែក រំលែកចំណេះដឹងដល់សាធារណជន អំពីសារសំខាន់​ នៃការទុកសំរាមឱ្យបានត្រឹមត្រឹម ។

លោកស្រី ហាន់ ង្វៀន (Hanh Nguyen) នាយិកាស្តីទី ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើក​ឡើងថា «រយៈពេលជាង១០ឆ្នាំមកនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID​ បានចូលរួមជាថរិកា ១០០លាន​ដុល្លាអាមេរិក ក្នុងការអភិរក្ស ការពារបរិស្ថាន​ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។យើងមាន​សេចក្តីរីករាយក្នុងការពង្រីកវិសាលភាពការងាររបស់យើង ដើម្បីដោះស្រាយ​បញ្ហា​សំរាម។ ការចោលសំរាមមិនត្រឹមត្រូវ ​គឺជាបញ្ហាដែលកើតមានគ្រប់ទីកន្លែង រាប់ទាំងនៅសហរដ្ឋអាមេរិក​ផងដែរ។

លោកស្រីបានបន្ថែម ទៀតថា «បុគ្គលគ្រប់រូប មានតួនាទីសំខាន់ក្នុងការកាត់បន្ថយ ផលប៉ះពាល់ អវិជ្ជមាន ​ពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ។

ជាមួយគ្នានេះ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមាន​ប្រសាសន៍​ថា «ប្រជាជនកម្ពុជា គ្រប់ៗរូប មានភារកិច្ចរួមមួយ ក្នុងគាំពារបរិស្ថានដើម្បីការរស់​នៅស្អាត ភូមិឋានស្អាតសោភ័ណភាពទីក្រុង ​និងសុខភាពយើងទាំងអស់គ្នា។

ក្រសួងបរិសា្ថន ​អំពាវនាវឱ្យប្រជាជនទាំងអស់ ​បញ្ឈប់ការចោលសំរាមដោយមិនត្រឹមត្រូវ ដោយ​ងាក​មកទុកដាក់ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ ក្នុងធុងសំរាម ​និងចូលរួម ក្នុង​កិច្ចប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ​និងវិធានការគ្រប់គ្រងសំរាមឱ្យមានប្រសិទ្ធិភាព ដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានសំរាម៕អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        42
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm