កោះកុង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ បានវីដេអូខល តាមរយៈប្រព័ន្ធតេឡេក្រាមជួបមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិ ៣៤ នាក់។
ក្នុងជំនួបប្រមាណជាង ៣០នាទី សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុងដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា៕




