កោះកុង៖អតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀត លោក ស៊ីម សំណាង នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសស្ម័គ្រចិត្តចូលរួមគាំទ្រធ្វើសកម្មការពារធនធានធម្មជាតិជាមួយរាជរដ្ឋាភិបាលឡើងវិញក្រោយពីលោកធ្លាប់បានធ្វើសកម្មភាពខុសច្បាប់ជាមួយក្រុមអង្គការមាតាធម្មជាតិរបស់លោក អាឡេច រហូតឈានដល់ជាប់ពន្ធនាគាររយៈពេលជាង ១០ ខែ បណ្ដាលឱ្យគ្រួសារមានទុក្ខលំបាកគ្រប់យ៉ាងប៉ុន្ដែគ្មានបរទេសណាម្នាក់បានជួយដល់គ្រួសារពួកគាត់នោះទេ ។
