ទូត​វៀតណាម​ប្រចាំ​កម្ពុជា​៖ ​ទំនាក់ទំនង​សាមគ្គីភាព​រវាង​កម្ពុជា និង​វៀតណាម​ស្រស់បំព្រង​ជា​និរន្តរ៍​

2023/03/12 05:12:53 pm        703

ភ្នំពេញ៖ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ងៀ​ន ហ៊ូ​យ​តាំង បាន​ថ្លែង​ថា ទំនាក់ទំនង​សាមគ្គីភាព និង​មិត្តភាព​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម​ស្ថិតនៅ​ភាព​ស្រស់​បំព្រង​ជា​និរន្តរ៍ ហើយ​ជោគវាសនា​របស់​ប្រជាជន​ទាំង២ ​គឺ​មិន​អាច​បំបែក​បានគឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ ដូច​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​បាន​ប៉ងប្រាថ្នា​នា​ពេល​កន្លង​មក​។​

​ថ្លែង​ក្នុង​ពិធី​ជួបជុំ​អាហារ​សាមគ្គី​ជាមួយ​អតីត​និស្សិត​កម្ពុជា​សិក្សា​នៅ​ប្រទេស​វៀតណាម​ កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែមីនា នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ងៀ​ន ហ៊ូ​យ​តាំង បាន​លើក​ឡើង​ថា វៀតណាម និង​កម្ពុជា​គឺជា​ប្រទេសជិតខាង​មាន​ភ្នំ និង​ទន្លេ​ជាប់​គ្នា ប្រជាជន​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំនង​មិត្តភាព និង​សាមគ្គីភាពជា​ប្រពៃណី​យូរអង្វែង ហើយ​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការទូត​ជាមួយគ្នា​ចាប់​តាំងពី​ឆ្នាំ​១៩៦៧ ពោល​គឺ​រហូតមកដល់​ពេលនេះ​គឺ​មាន​រយៈពេល​ជាង ៥៥​ឆ្នាំ​មកហើយ​។​ ​លោក​ទូត​បាន​បន្ត​ទៀត​ថា​ «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ស្ថិតស្ថេរ​យូរអង្វែង​។ ភាគី​ទាំងពីរ​តែងតែ​សង្កត់ធ្ងន់​លើ​សារៈសំខាន់ និង​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​បក្ស​ទាំងពីរ រដ្ឋ​ទាំងពីរ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ (​វៀតណាម​-​កម្ពុជា​) ​ដែល​ក្នុង​នោះ​ទំនាក់ទំនង​នយោបាយ និង​ការទូត​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ​»​។

​ដោយឡែក​ទាក់ទង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ សន្តិសុខ​វិញ លោក​ឯក​អគ្គរដ្ឋ​ទូត​បាន​អះអាង​ផង​ដែរ​ថា ភាគី​ទាំងពីរ​រួមសហការ​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ ការពារជាតិ និង​ការអភិវឌ្ឍ​ក្នុងប្រទេស​នីមួយៗ ហើយ​បន្ត​រួមសហការអនុវត្ត​ឲ្យ​បានល្អ ពិធីសារ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រយៈ​ពេល​ ៥​ឆ្នាំ ក៏ដូចជា​ផែនការ​សហប្រតិបត្តិកា​រ​ប្រចាំឆ្នាំ​រវាង​ក្រសួងការពារជាតិ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​វៀតណាម ជាមួយ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​កម្ពុជា​។​ ​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​កម្ពុជា​-​វៀតណាម វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន​ ២០១​គម្រោង​ដែល​មាន​សុពលភាព​នៅ​កម្ពុជា ដោយមាន​ទុន​ចុះបញ្ជី​សរុប​ចំនួន​ ២,៩៤​ពាន់​លាន​ដុល្លារ​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​អាស៊ាន និង​ទី​៥ ​ក្នុងចំណោម​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។ លោក​បន្ត​ថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២០ ​សម្រេច​បាន​ ៥,៣២​ពាន់​លាន​ដុល្លារ​អាមេរិក, ​ឆ្នាំ​២០២១​ សម្រេច​បាន ៩,៥៤​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០២២ ​សម្រេច​បាន​ ១០,៥៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​អាហារ​សាមគ្គី​ជូន​ដល់​អតីត​និស្សិត​សិក្សា​នៅ​ប្រទេស​វៀតណាម ក៏មាន​ការ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម បណ្ឌិត វ៉ាន់ ផល ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​ផងដែរ​៕ អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm