CAMSOC បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​សុំ​ព្រះ​អគ្គិកីឡា​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ខេត្ដ​សៀមរាប

2023/03/12 05:32:57 pm        477

ស៊ីហ្គេម៖ CAMSOC-CAMAPGOC បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ចុះ​ពិនិត្យ​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិកីឡា ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២១ ​ខែមីនា​ខាងមុខ​​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០២៣​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC-CAMAPGOC មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នាពេលនេះ​គឺ​ដើម្បី​ជួបគ្នា​រវាង​ក្រុមការងារ​ថ្នាក់ជាតិ និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ក្នុង​ការ​យក​ចិត្តទុកដាក់​បន្ថែម និង​បាន​ពិភាក្សា​លម្អិត​ឱ្យ​កាន់តែ​ច្បាស់លាស់​លើ​ការងារ​រួម សម្រាប់​ការ​រៀប​ចំ​នូវ​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិកីឡា ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រាសាទអង្គរវត្ត​នា​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣​ខាងមុខនេះ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​នឹង​យាង​ក្នុង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជទាន «​ព្រះ​អគ្គិកីឡា​» ដែល​ជា​ពេលវេលា​ដ៏​ល្អ ព្រះអាទិត្យ​រះ​ចំ​ពីលើ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ដើម្បី​រៀបចំ​ធ្វើជា​ភ្លើង​គប់​រត់​នៅ​ខេត្តសៀមរាប និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើ​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​។​

​ឯកឧត្តម​បាន​បន្ថែមថា ការជ្រើសរើស​យក​ទីតាំង​ប្រាសាទអង្គរវត្ត សម្រាប់​ប្រទាន «​ព្រះ​អគ្គិកីឡា​» ដែល​ជា​ភ្លើង​អាទិទេព​មក​ធ្វើជា​ភ្លើង​គប់​បែបនេះ គឺ​កម្ពុ​ជា​មាន​លំនាំ​ដូចគ្នា​នឹង​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា GANEFO ឆ្នាំ​១៩៦៦ ដែល​មាន​ការរៀបចំ​យក​ភ្លើង​អាទិទេព​ពី​ប្រាសាទ​អង្គរវត្ត​មក​ដែរ​។ នេះ​ជា​របៀបរបប​ប្រពៃណី និង​តាម​គន្លង​កីឡា​របស់​យើង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ បើតាម​គម្រោង​បន្ទាប់ពី​ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គិកីឡា នៅ​ខេត្ត​សៀមរាប​នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ ខាងមុខនេះ គឺ​ការ​រត់​ភ្លើង​គប់​នឹង​ត្រូវ​ធ្វើ​ឡើងជា​បន្ត​បន្ទាប់ ដោយ​ចាប់​ផ្តើមចេញ​ពី​ខេត្ត​សៀមរាប ដោយ​នឹង​រៀបចំ​ការ​រត់​ភ្លើង​គប់​នៅ​វង់​តូច​អង្គរ ​១​ជុំ រួច​បន្ត​ទៅកាន់​បណ្តា​ប្រទេស​នានា នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួច​បន្ត​រត់​នៅ​ជុំវិញ​បឹង​ទន្លេសាប​រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​តែម្តង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ ហើយ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​។​

​ឯកឧត្តម​អគ្គលេខាធិការ​ក៏បាន​ជំរុញ និង​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ​ខេត្ត ជាពិសេស​កម្លាំង​សមត្ថកិច្ច​ចម្រុះត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​នៅមុន និង​ពេល​ចាប់ផ្ដើម​ពិធីជូន​ដល់​ថ្នាក់ដឹកនាំ រួម​នឹង​សាធារណៈ​ជន​ទូទៅ​។​ ​ជាមួយគ្នា​នោះ ឯកឧត្ដម​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ទូទៅ​រួមគ្នា តាមរយៈ​ការរៀបចំ​តាម​គេហដ្ឋាន​ផ្ទាល់ខ្លួន ដោយមាន​ចង​បដា និង​ទង់ជាតិ​ឲ្យ​បាន​ច្រើន​កោះ​ករ ដើម្បី​ជួយ​លើក​សោភ័ណភាព និង​បង្ហាញ​ពី​មោទនា​សម្រាប់​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ ​នូវ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើ​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ព្រឹត្តិការណ៍​ជា​ប្រ​វត្ត​សាស្ត្រ​ថ្មី​របស់​កម្ពុជា​ផង​ដែរ​៕ ​ដោយ​៖ ​ឈិ​ត​ ​សា​វី

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm