មនុស្ស​ជាច្រើន​កុះករ​ចូលរួម​ដង្ហែ​តុក្កតា​យក្ស​លើក​ទី​១២​ នៅ​ក្រុង​សៀមរាប​

2023/03/12 06:15:23 pm        121

​សៀមរាម៖ ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​អន្ដរជាតិ​ជាច្រើន​កុះករ បាននាំគ្នា​ចូលរួម​អបអរ​ពិធី​ដង្ហែ​តុក្កតា​យក្ស​លើក​ទី​១២ នៅក្នុង​ក្រុង​សៀមរាប ដើម្បី​លើកស្ទួយ​នូវ​វិស័យ​សិល្បៈ វិស័យ​អប់រំ វប្បធម៌ បរិស្ថាន និង​ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​មានការ​ចាប់អារម្មណ៍​ពី​វិស័យ​សិល្បៈ។​

​ក្បួន​ដង្ហែ​តុក្កតា​យក្ស​នេះ​បាន​ចាប់ផ្ដើម​ពី​ម៉ោង ​៧ ​នា​ពេល​រាត្រី​​ថ្ងៃទី​១១ ​ខែ​មីនា​ ឆ្នាំ​២០២៣​នេះ ដោយ​ចេញពី​ចំណុច​មុខ​វត្ដ​ដំណាក់ កាត់​តាម​បណ្ដោយ​ផ្លូវ​ដឹង​ស្ទឹង​សៀមរាប និង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ទៀត ឆ្ពោះ​ទៅកាន់​សួនច្បារ​ព្រះរាជដំណាក់​ក្រុង​សៀមរាប ដើម្បី​ដាក់​តាំង​បង្ហាញ​ឱ្យ​ប្រជា​ពលរដ្ឋ​ទស្សនា​កំសាន្ដ និង​ចូលរួម​គាំទ្រ​ដល់​ស្នាដៃ​សិល្បៈ​ និង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ទស្សនា​កំសាន្ដ។​ ពិធី​ដង្ហែ​នេះ​ដោយមាន​អ្នក​ទេស​ជាតិ និង​អន្ដរជាតិ​រាប់ពាន់នាក់​ចូលរួម​ដង្ហែ និង​ឈរ​អបអរ​តាម​ដង​ផ្លូវ អមដោយ​ការប្រគុំ​តន្ដ្រី ការ​រាំច្រៀង និង​សំឡេង​ហ៊ោ​រ​កញ្ជ្រៀវ​កងរំពង​ផង​ដែរ​នា​ពេល​រាត្រី​ផង​។​

​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​ទស្សនា​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ ដោយ​លើក​ឡើង​ថា ការ​បង្កើត​ក្បួន​ដង្ហែ​តុក្កតា​យក្ស​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ប្រទេសជាតិ​មាន​សុខ​សន្ដិភាព ការ​រស់​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍ និង​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​នៅ​ក្នុង​តំបន់​ទេសចរ​អង្គរ ជាពិសេស​ធ្វើ​ឱ្យ​មាន​ការ​ទាក់ទាញ​អ្នកទេសចរ​ទៅ​កំសាន្ដ​នៅ​ខេត្ដ​សៀមរាប​ផង​ដែរ​។ ​ពួកគាត់​សម្ដែង​នូវ​មោទនភាព​ដែល​ក្រុង​សៀមរាប​មានការ​បង្កើត ​នូវ​កម្មវិធី​ទាក់ទាញ​អ្នកទេសចរ​បែបនេះ ក្រោយពី​អាក់ខាន​ជាង ​២​ឆ្នាំ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​ ជាមួយគ្នានេះ តុក្កតា​យក្ស​នេះ ពិតជា​សិល្បៈ​កែ​ឆ្នៃ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​រៀបចំ ​ព្រោះ​រូប​តុក្កតា​និមួយៗ​រចនា​ឡើង​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm