យុវជន​ឃុំ​ពពេល ស្រុក​ពញាក្រែក និង​សមាជិក​គណបក្ស​ផ្សេង​បាន​ស្ម័គ្រចិត្ត​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​

2023/03/12 08:33:17 pm        527

ត្បូងឃ្មុំ៖ ដោយមាន​ភាព​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ដឹក​នាំ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រជាធិបតេយ្យយ៉ាង​ពិត​ប្រាកដ​ ធ្វើ​ឲ្យ​យុវជន​នៅ​ក្នុង​ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ៣១១​នាក់ ​និង​សមាជិក​គណបក្ស​ផ្សេង ៨៩​នាក់​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ពិធី​ប្រកាស និង​បញ្ចូល​សមាជិក សមាជិកា​ជា​យុវជន​នេះ​បាន​ធ្វើឡើង​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាក្រែក ក្រោម​អធិបតីភាព​ឯកឧត្ដម វង សូត ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក និង​លោកជំទាវ​នៅ​ថ្ងៃ​ទី​១២ ខែ​មិនា ឆ្នាំ​២០២៣។

ជាមួយ​ការប្រកាស​ក្លាយ​ជា​សមាជិក​ថ្មី​តំណាង​យុវជន​ទាំង​ ៣១១​នាក់​បាន​លើក​ឡើង​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​គត់ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​រីក​ចំរើន​លើ​គ្រប់​វិស័យ ក្រោម​ដំបូល​សន្តិភាព ដែល​ធ្វើ​ឲ្យ​ប្រជាជន​រស់​យ៉ាង​សប្បាយរីករាយ​ជាមួយ​ជីវភាព​កាន់​ប្រសើរ​ឡើងជា​លំដាប់ ដូច្នេះ​ក្នុងនាម​សមាជិក​ថ្មី និង​ខិតខំ​កសាង​ខ្លួន​ឲ្យ​ក្លាយ​ជា​សមាជិក​គំរូ ដោយ​អនុវត្ត​តាម​គោល​នយោបាយ​របស់​គណ​បក្ស។ ចូលរួម​គ្រប់​សកម្មភាព​ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស និង​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ ពិសេស​ប្ដេជ្ញា​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​ជា​រៀង​រហូត។​

នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្ដម វង សូត មានប្រសាសន៍​លើក​ឡើង​ថា ជា​ការពិត​រយៈពេល​ជាង​ ៤០​ឆ្នាំ​មកនេះ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ដំបូល​សន្តិភាព ក្នុង​នោះ​តែង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សុខ​ទុក​របស់​ប្រជាជន ជាក់ស្ដែង​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ​ចាក់​ជូន​ប្រជាជន​ដោយ​មិន​គិត​ថ្លៃ ក្នុង​នោះ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ក៏​ត្រូវ​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជាប្រចាំ ​ដើម្បី​សម្រួល​ដល់ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផង​ដែរ។ ក្រៅពីនោះ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាជនដូចជា​ផ្លូវថ្នល់ មន្ទីរ​ពេទ្យ សាលារៀនជាដើម​គឺ​មាន​ច្រើន​កាន់តែ​ជិត​ប្រជាជន ដែល​កត្តា​ទាំង​នេះ​ហើយ​ទើប​ប្រជាជន​នៅតែ​ផ្តល់​សេចក្តីទុកចិត្ត ​បន្ត​គាំ​គណបក្ស​ប្រជាជន​រហូត​មក។​

​បើ​តាម​លោក លី សុភា​លីន អភិបាលស្រុក​ពញាក្រែក​បាន​ឲ្យ​ដឹងថា ដោយ​ផ្អែកលើ​អំពើ​ល្អ​របស់​មន្ត្រី​គណបក្ស​ជា​បន្តបន្ទាប់​កន្លងមក ពិសេស​ការដឹកនាំ​ដ៏​ត្រឹម​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​តេ​ជោ ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ជីវភាព​ប្រជាពលរដ្ឋ​ប្រសើរ​ឡើង​ពី​ ១​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ជឿជាក់ ពិសេស​យុវជន ជាក់ស្ដែង​យុវជន​ចំនួន​ ៣១១​នាក់​នៅ​ឃុំ​ពពេល​បានសម្រេច​គាំទ្រ និង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕ ​អត្ថបទ៖ ជឹ​ង សេង​ឡុង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm