វាយកូនគោល៖ កីឡាករវាយកូនគោលអាមេរិក Scottie Scheffler នឹងត្រលប់មកឈរលេខ ១ ពិភពលោកវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីគ្រងជើងឯកកម្មវិធី Players Championship នៅថ្ងៃអាទិត្យម្សិលមិញ។

កីឡាករអាមេរិករូបនេះធ្វើបាន ៥ប៊ើឌីត្រឹមពាក់កណ្តាលផ្លូវ និងបានបញ្ចប់ថ្ងៃចុងក្រោយ ៣អាន់ឌើផា និងសរុបរួម ១៧អាន់ឌើផា។ Scottie Scheffler បានបញ្ចប់ការប្រកួតទាំងស្រុងដោយឈ្នះដាច់អ្នកលេខ ២ កីឡាករអង់គ្លេស Tyrrell Hatton ៥ស្ត្រូកឯណោះ ខណៈលេខ ៣ បានទៅកីឡាករន័រវេស Viktor Hovland និងកីឡាករអាមេរិក Tom Hoge។
ជើងឯក Players Championship នេះ Scottie Scheffler នឹងឡើងមកឈរលេខ ១ ពិភពលោកនៅថ្ងៃចន្ទនេះជំនួសកីឡាករអេស្ប៉ាញ Jon Rahm ដែលដកខ្លួនពីការប្រកួតដោយសារបញ្ហាសុខភាព។ ជ័យជំនះនេះធ្វើឱ្យ Scottie Scheffler ក្លាយជាកីឡាករទី៣ ប៉ុណ្ណោះដែលឈ្នះជើងឯក Players Championship និង Masters ក្នុងឆ្នាំតែមួយដូចគ្នានឹង Tiger Woods និង Jack Niklaus៕
អត្ថបទ៖នាង សុភាវុធ