សាជីវកម្មធានាឥណទានកម្ពុជា បានបញ្ចេញថវិកាជាង ៩៣ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក

2023/03/13 08:41:34 pm        458

ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ឥណទាន​ជា​ប្រាក់កម្ចី ទៅដល់ក្រុមហ៊ុនអាជីវកម្ម ចំនួនជាង ១ ពាន់ក្រុមហ៊ុន/អាជីវកម្ម គិតជាទឹកប្រាក់​កម្ចី​មានទំហំប្រមាណជិត ៤៥ ប៊ីលានរៀល ត្រូវជាង ៩៣ លានដុល្លារ ​ដើម្បីគាំទ្រដល់​សហគ្រាស​ខ្នាតមីក្រូ តូច និងមធ្យម។

សាជីវកម្មធានាឥណទានកម្ពុជា​ បានបង្ហាញពីវឌ្ឍនភាពនៃការធានាឥណទាន នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនោះ បើគិតត្រឹម ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ​សាជីវកម្មធានា​ឥណទានកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាមានចំនួនប្រមាណ ៩៣.៧៥ លានដុល្លារអាមេរិក ដោយបានគាំទ្រ​ដល់​ក្រុមហ៊ុនអាជីវកម្ម ១ ១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងនោះការផ្តល់ឥណទានមានការធានា មាន​ចំនួនទឹកប្រាក់ជាង ៦៩ លានដុល្លារ ​ខណៈការផ្តល់ឥណទានមិនមានការធានា មានទឹកប្រាក់ជាង ២៦ លានដុល្លារ, ដើម្បីគាំទ្រ​ និងធានាដល់ការអភិវឌ្ឍ​របស់​ដល់​សហគ្រាសធុនតូច និងមធ្យម ។

សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ឥណទានដែលគ្រប់គ្រង​អាជីវកម្មដោយស្រ្តី ​មានចំនួន ៤៣៣ មូលដ្ឋាន ​ការផ្តល់ដល់សហគ្រាសខ្នាតធំ មាន ៨១ មូលដ្ឋាន និងការផ្តល់ទៅដល់​សហគ្រាស​ខ្នាតមីក្រូ តូច និងមធ្យម មានចំនួន ​១០៧៤ មូលដ្ឋាន។

សូមបញ្ជាក់ថា ទាក់ទិនការផ្តល់កម្ចីឥណទាននេះ​ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បាន​ដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ​មានទំហំទឹកប្រាក់​ ២០០ លានដុល្លារអាមេរិក កាលពីខែ មីនា ឆ្នាំ ២០២១​ ក្នុងគោលបំណងគាំទ្រដល់​ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុង​ពេល​វិបត្តិជំងឺកូវីដ-១៩។

ក្នុងនាពេលថ្មីៗកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានសម្ពោធដាក់ឱ្យ​ដំណើរ​ការជាផ្លូវការនូវ ​គម្រោងធានាឥណទានជាកញ្ចប់ជំហានបន្ត ដើម្បីជួយជ្រោមជ្រែងដល់​សហគ្រាស​ធុនតូច និងមធ្យម ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ ​គឺជាឆ្អឹងខ្នងនៃសសេដ្ឋកិច្ច ដែល​បានដើរតួយ៉ាងសំខាន់​ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm