ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឱ្យក្រុមប្រឆាំងថា អត់មានអីវាយប្រហារទៀត នាំគ្នាខំប្រឹងប្រឌិតរឿងប្លែកៗ

2023/03/13 09:13:19 pm        517

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងទ័ព ជើងគោក បានចំអកដល់ក្រុមប្រឆាំងជា ពិសេសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថា អស់មានរឿងអ្វីប្រហារទៀតហើយ បាននាំគ្នាខិតខំប្រឹប្រឌិត​រឿងប្លែកៗ ដើម្បីប្រជាភិថុតិ។

តាមរយៈផេកហ្វេសបុក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បាន​សង្កត់ធ្ងន់ថា «មើលទៅមជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ ​បានជា​ខំប្រឹងប្រឌិត​រឿងប្លែកៗ​ព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ រហូតដល់ទៅយកអត្ថបទមួយដែល​សរសេរ​ដោយ​ជនបរទេសម្នាក់ ​ដែល​តែងតែ​សរសេរផ្អែកលើមូលដ្ឋាន​នៃពាក្យចចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់​ថា​ជាប្រភពណាពិតប្រាកដ ​គឺប្រហែលជាប្រភពខ្យល់ច្រើនជាង»។

យ៉ាងណាក៏ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ​អ្វីដែលក្រុមប្រឆាំង និង​ក្រុមក្បត់ជាតិទាំងនោះបានប្រឌិត ​សង្ឃឹមថា​ការបញ្ជាក់របស់សម្តេចពិជ័យសេនា​ ទៀ បាញ់ និង​ក្រសួងការពារជាតិអាចអោយមហាជនបានដឹងច្បាស់ថា ការពិតគឺយ៉ាងណាហើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះក្រុមពួកក្បត់ជាតិ នៅក្រៅស្រុក ​បានខិតខំប្រឌិត រឿងរ៉ាវ​ជាច្រើនទាក់ទង និង​រឿងរ៉ាវ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្លាយជាបេក្ខជន​នាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលអនាគតនោះ។ ក្រោយប្រឹងប្រឌិត និងបំភ្លៃការពិតដើម្បី​ប្រជាភិថុតិនោះ ថ្នាក់ដឹកនាំក្រសួងការពារជាតិទាំង​អស់គ្រប់ស្ថាប័ន អង្គភាពបាន​ចេញញត្តិ​បដិសេធ ​និងធ្វើការថ្កោលទោសយ៉ាងដាច់ ​អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់​ និងបក្សពួក ថែម​ទាំងអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ភ្លាមៗ​ជនក្បត់ជាតិបីជំនាន់ និង​បក្សពួកផងដែរ៕អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm