ប្រណាំងកង់៖ អតីតជើងឯកប្រណាំងកង់ Grand Tour, Tour de France ទាំងពីរនាក់រួមមាន Tadej Pogacar និង Primoz Roglic សុទ្ធតែទទួលបានជ័យជំនះជើងឯករៀងៗខ្លួន ក្នុងព្រឹត្តិការណ៍ប្រណាំងកង់នៅអឺរ៉ុបចុងសប្តាហ៍កន្លងទៅ។

ជើងឯក Tour de France ពីរសម័យ Tadej Pogacar បានយកឈ្នះជើងឯកព្រឹត្តិការណ៍ Paris-Nice លើទឹកដីបារាំងដែលមានការប្រកួតសរុប ៨ដំណាក់កាល។ ចុងបញ្ចប់ Pogacar បានយកឈ្នះកីឡាករម្ចាស់ផ្ទះបារាំងជាមួយនឹងថេរវេលា ៥៣វិនាទី ស្របពេលដែលកីឡាករដាណឺម៉ាក Jonas Vingegaard ទទួលបានចំណាត់ថ្នាក់លេខ ៣។ ក្នុងចំណោម ៨ដំណាក់កាលនេះ Pogacar បានឈ្នះសរុប ៣ដំណាក់កាល ខណៈដំណាក់កាលទី ៦ ត្រូវបានលុបចោលដោយសារបញ្ហាអាកាសធាតុ។
ងាកមកការប្រកួតកម្មវិធីដាច់ដោយឡែកផ្សេងទៀត កីឡាករប្រណាំងកង់ស្លូវេនី Primoz Roglic បានប្រជែងឈ្នះជើងឯក Tirreno-Adriatico តាមរយៈជ័យជំនះនៅដំណាក់កាលចុងក្រោយ ដើម្បីឈរក្នុងតារាងវេលារួមនៅពីលើកីឡាករ Jasper Philipsen។ Tirreno-Adriatico ជាព្រឹត្តិការណ៍ប្រណាំងកង់ដែលមានសរុប ៧ដំណាក់កាលនៅលើទឹកដីអ៊ីតាលី ហើយ Primoz Roglic ឈ្នះជើងឯកនៅទីនេះសរុប ២លើកទាំងឆ្នាំនេះ ខណៈដែល Tadej Pogacar ធ្លាប់ឈ្នះ ២លើកផងដែរ៕
អត្ថបទ៖នាង សុភាវុធ