បាល់បោះ៖ កីឡាករបាល់បោះ Stephen Curry បានធ្វើឱ្យមានការភ្ញាក់ផ្អើលតាមរយៈការបោះបាន ២០ពិន្ទុម្នាក់ឯងក្នុងរយៈពេលជិត ២នាទីចុងក្រោយដើម្បីជួយឱ្យ Golden State Warriors យកឈ្នះ Milwaukee Bucks ១២៥-១១៦ នៃការប្រកួតបាល់បោះក្របខណ្ឌអាមេរិក NBA។

កីឡាករវ័យ ៣៤ឆ្នាំដែលធ្លាប់ជាប់ជម្រើស NBA All Stars ៩លើករូបនេះបានក្លាយជាតួអង្គសំខាន់នៅពេល Golden State ត្រូវបាន Milwaukee Bucks នាំមុខ ១០៨-១០០ នៅសល់ពេល ២នាទី ៥វិនាទីចុងក្រោយ។ នេះជាជ័យជំនះដ៏សំខាន់សម្រាប់ Golden State ដើម្បីបន្តឈរក្នុងចំណាត់ថ្នាក់ Play-Off លេខ៦ ឈ្នះ ៣៥ ចាញ់ ៣៣ ខណៈដែល Milwaukee Bucks មិនសូវជាមានបញ្ហាឡើយ ខណៈដែលកំពុងនាំមុខគេនៅភាគខាងកើតឈ្នះ ៤៨ ចាញ់ ១៩។ ក្រុមកំពូល ១២ នៅភាគខាងលិច ៦ ភាគខាងកើត ៦ នឹងឡើងវគ្គ Play-Offs ប្រកួតខ្វែងរកជើងឯក។
ងាកមកលទ្ធផលគូផ្សេងទៀត Sacramento Kings ក៏បន្តដំណើរស្វែងរកតំណែង Play-Off ដែរក្រោយយកឈ្នះ Phoenix Suns ១២៨-១១៩ ស្របពេល New York Knicks យកឈ្នះ Los Angeles Clippers ដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ Play-Off លើកទី២ ប៉ុណ្ណោះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ