សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំកំពូលទី១ លើពិភពលោក ដែលបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធំជាងគេ និងបានប្រែក្លាយដីមីន ទៅជាដីមាស

2023/03/13 10:49:05 pm        101

ភ្នំពេញ ៖ នាឱកាស ចូលរួមអបអរសាទរការប្រកាសខេត្តកណ្តាល ជាខេត្តអស់មីន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងប្រាប់អង្គពិធីទាំងមូលថា សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺជាថ្នាក់ដឹកនាំកំពូលទី១ លើពិភពលោក ដែលបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធំជាងគេ និងបានប្រែក្លាយដីមីន ទៅជាដីមាស។

រយៈពេល ៣០ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ​ពី​សង្រ្គាមបានចំនួន ២.៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់ និងមានអ្នកទទួលផលជាង៩លាននាក់។

ជាក់ស្តែង ខេត្តកណ្តាល គឹជាខេត្តមួយស្ថិតក្នុងសមិទ្ធផលជាប្រវត្តិសាស្រ្តនានារបស់សម្តេចតេជោ និង​ត្រូវបាន​ប្រកាសជាខេត្តទី១០ អស់មីន ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការបញ្ចប់​ការងារបោសសម្អាតមីន​ឲ្យអស់​ត្រឹម​ឆ្នាំ២០២៥។ ​ខេត្តកណ្តាល មុននឹងឈានដល់ថ្ងៃនេះ គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៨៧៣ គ្រាប់ មីន​ប្រឆាំង​រថក្រោះចំនួន ៤៩ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៩៤.២៨៩ គ្រាប់ ត្រូវបានរកឃើញ និង​កំទេច​ចោល ដោយអង្គភាពស៊ីម៉ាក់ ក្នុងទំហំផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា ព្រមទាំងបានបង្កឲ្យ​មាន​ជនរងគ្រោះ​ចំនួន ៦៤០ នាក់ ក្នុងនោះស្លាប់ ២៨២ នាក់។ ទោះបីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយ ខេត្តកណ្តាល នៅសល់ផ្ទៃដី​សង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ១៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ១៤៣ ចម្ការគ្រាប់ ទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា ប្រជាជនកម្ពុជា រួមជាមួយសហគមន៍សកម្មភាពមីននៅកម្ពុជាទាំងអស់ សូមប្តេជ្ញា​ចូលរួម និងគាំទ្រចំពោះមគ្គុទ្ទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ​ក្នុងការបង្កើត​នូវប្រវត្តិ​សាស្រ្ត​ថ្មី មួយទៀត គឺកម្ពុជាគ្មានមីន និងគ្មានគ្រោះថ្នាក់ដោយសារមីនត្រឹមឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការគោរពដឹងគុណ និងចងចាំជា​និច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាព ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតា​សន្តិភាព ដែលបានសង្រ្គោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបាន ឯកភាពជាតិ ប្រកបដោយសន្តិភាព ស្ថិរភាព ដែលជាគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីន យើង​ទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ ជាសេនាធិការឲ្យរាជរដ្ឋាភិបាលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ជាតិ ដែលតែងតែផ្តល់​នូវការគាំទ្រ​ដល់​សកម្មភាពមីននៅកម្ពុជា ទាំងក្នុងពេលបោសសម្អាត និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយពេល​បោសសម្អាតរួច។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង វិស័យឯកជន និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ កន្លងទៅនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព​កំចាត់​មីន​កម្ពុជា ក៏ដូចជាកងកម្លាំងដោះមីន ដែលបានចូលរួមរំដោះផ្ទៃដី និងផ្តល់សុខសុវត្ថិភាពដល់ប្រជាជនខេត្តកណ្តាល និងប្រកាសជាខេត្តទី១០ អស់មីន ព្រមទាំងថ្លែងអំណរគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានរ​បស់​ប្រតិបត្តិការ​បោស​សម្អាត​មីនជាតិ និងអន្តរជាតិដទៃទៀត ប្រមាណជាង ៣.០០០ នាក់ រួមទាំងអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេស​វីរបុរស-វីរនារីដោះមីនយើង ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយ​ប្រថាន​អាយុជីវិត ​ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm