ការប្រមូលផលអំបិលឆ្នាំនេះ មានភាពយឺតយ៉ាវ ធ្វើឲ្យទិន្នលផលធ្លាក់ចុះ

2023/03/13 11:27:41 pm        902

កំពត៖ ក្រុមអ្នកផលិតអំបិល និងមន្ត្រីជំនាញបានលើកឡើងថា ដោយសារកត្តាអាកាសធាតុ​មាន​ភ្លៀងធ្លាក់ច្រើន ធ្វើឲ្យការប្រមូលផលអំបិលឆ្នាំនេះអូសបណ្តាយរយៈពេលយូររហូតដល់ខែមករា ធ្វើឲ្យទិន្នផលអំបិលធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ តាមការប៉ាន់ស្មានរបស់ជំនាញ ថាការប្រមូលផលអំបិលទាំង៦មណ្ឌលនៃក្រុមផលិតទូទាំងខេត្ត បានប្រមាណ១ម៉ឺនតោនប៉ុណ្ណោះ។

ប្រជាកសិករក្រុមអ្នកផលិតអំបិលសង្កាត់ត្រើយកោះ លោក នួន ផល្លា បានប្រាប់ឲ្យដឹងថា លោក​បានធ្វើអំបិលជាង៣០ឆ្នាំហើយ ការផលិតអំបិលមានបញ្ហាប្រឈម សំខាន់ពីរ គឺកត្តាអាកាសធាតុ និងកង្វះកម្លាំងពលកម្ម។ ចំពោះការផលិត និងប្រមូលផលអំបិលឆ្នាំនេះមានភាពយឺយ៉ាវ និងទទួល​បានផលតិចជាងឆ្នាំមុន ដោយសារអាកាសធាតុមិនអំណោយផល មានភ្លៀងកក់ខែធំៗពីរដង ។

ពលរដ្ឋរូបនោះបានបញ្ជាក់ដែរថា​ អំបិលគ្រួសឆ្នាំនេះមានហាងឆែងល្អ ​កាលពីដើមដៃ ប៉ុន្តែ​បច្ចុប្បន្នធ្លាក់​នៅសល់ត្រឹម ១៨០០០ពាន់រៀលក្នុងមួយបេ។​យ៉ាងណាក៏ដោយលោក​បានបញ្ជាក់ថា ការធ្វើអំបិលមិនសូវខាតនោះទេ ទើបធ្វើឲ្យក្រុមគ្រួសារលោកមិនបោះបង់ការផលិត ហើយនៅតែចង់ធ្វើអំបិលនេះបន្តទៀត។

ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ គឹម ជឿន បានប្រាប់​ឲ្យដឹងដែរថា ការប្រមូលផលអំបិលឆ្នាំនេះ ​មានភាពយឺតយ៉ាវ ហើយទិន្នផលអំបិល​ក៏ធ្លាក់ចុះជាងឆ្នាំមុន។ បើតាមការប៉ាន់ស្មានរបស់លោក ​ក្រុមអ្នកផលិតអំបិលទាំង៦មណ្ឌលផលិត ទើបប្រមូលផលបានប្រមាណ១ម៉ឺនតោប៉ុណ្ណោះ ។

លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ប្រសិនបើចាប់ពីថ្ងៃនេះទៅ អាកាសតុបន្តរក្សាបាន​នូវភាព​ល្អប្រសើរដូចសព្វថ្ងៃ ទិន្នផលអំបិលឆ្នាំ២០២៣នេះ ​អាចប្រមូលបានរង្វាន់៦ម៉ឺនតោន ខណៈដែល​ផ្ទៃដីស្រែអំបិលខេត្តកំពត មានលទ្ធភាពផលិតអំបិលបានជាង ១១ម៉ឺនតោនក្នុងមួយឆ្នាំ​គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ទូទាំងប្រទេស ៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm