អន្ដរជាតិ៖ ក្រុមផ្តាច់ខ្លួននិយាយថា មនុស្សយ៉ាងហោច ២១នាក់ ត្រូវបានសម្លាប់ដោយកងទ័ពមីយ៉ាន់ម៉ា អំឡុងការវាយប្រហារទៅលើវត្តអារាមមួយកន្លែង ស្ថិតនៅរដ្ឋភាគខាងត្បូង Shan។ កងកម្លាំងការពារជាតិការ៉ែន (KNDF)និយាយថា ទាហានមីយ៉ាន់ម៉ា បានផ្លោងគ្រាប់កាំភ្លើងធំទៅលើភូមិ Nan Nein កាលពីថ្ងៃសៅរ៍។
សហភាពមីយ៉ាន់ម៉ា បានមើលឃើញកើតមានសង្រ្គាមសម្លាប់មនុស្សកើនឡើងរវាងយោធារបស់ពួកគេ ជាមួយក្រុមប្រដាប់អាវុធផ្តាច់ខ្លួន ចាប់តាំងពីរដ្ឋាភិបាលយោធារឹបអូសអំណាចដោយរដ្ឋប្រហារ កាលពីរយៈពេល ២ឆ្នាំមុន។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើតមានក្នុងតំបន់មួយនេះ រវាងរដ្ឋាភិបាលក្រុងណៃពិដោ និងកងកម្លាំងលាក់ខ្លួននៅតាមតំបន់ព្រំដែនជាប់ប្រទេសថៃ ៕