ស្រួ​ង ភា​វី អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ពួតដៃ​ជាមួយ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩

2021/04/29 06:05:07 pm        165

​ស្នូក​ឃ័រ៖ កីឡា​ការិនី​ជម្រើស​ជាតិ​ស្នូកឃ័រ​កម្ពុជា ស្រួ​ង ភា​វី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូលរួម​សហការ និង​ពួតដៃ​ជាមួយ​អាជ្ញាធរដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​គំរាម​កំហែង​ខ្លាំង​ដល់​ពិភពលោក និង​ប្រទេស​កម្ពុជា​។

​ម្ចាស់​មេដាយ​មាស​ជើងឯក​ទ្វីប​អាស៊ី ២​សម័យ​រូប​នេះបាន​ផ្ញើ​សារ​តាមរយៈ​វីដេអូ​ពី​សាធារ​ណរដ្ឋ​កូរ៉េ ដោយ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​កីឡាករ​-​កីឡា​ការិនីត្រូវ​ថែរក្សា​សុខភាព និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ ព្រោះ​បុគ្គល​ម្នាក់អាច​ធ្វើ​ឲ្យ​មនុស្ស​រាប់​រាយ​លាន​នាក់​រង​ទុក្ខ​ផង និង​អាច​រួច​ផុត​ពី​ជំងឺ​រាតត្បាត​ជា​សកល​នេះ​ផង។​ ​ការ​ផ្ញើ​សា​អំពាវនាវ និង​ជូនពរ​ប្រជាពល​រដ្ឋ​ខ្មែរពី​សំណាក់​កី​ឡ​ការិនី ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េជាមួយ​ស្វាមីដែល​ជា​ជនជាតិ​កូរ៉េ​នេះ ស្រប​ពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុង​មាន​ការ​រីក​រា​ល​ដាល​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ដែល​មក​ទល់​ពេលនេះមិន​ទាន់​មាន​សញ្ញាណ​ថ​ម​ថយ​នៅឡើយ។ ដូច្នេះ​លោកស្រី​រំពឹង​ថា ប្រជាពលរដ្ឋ​គ្រប់រូបត្រូវ​ចូល​រួម​អនុវត្ត​វិធានការ​ របស់​អាជ្ញាធរ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឆ្លងកាត់​គ្រា​ដ៏​លំបាក​នេះ។​

​គួរ​ដឹង​ថា ស្រួ​ង ភា​វី គឺជា​កីឡា​ការិនី​ស្នូកឃ័រ​ដ៏​ឆ្នើម​របស់​កម្ពុជា ដែល​ធ្លាប់​ឈ្នះ​មេដាយ​ជាច្រើនក្នុង​ការ​ប្រកួត​ថ្នាក់​តំបន់ និង​ពិភពលោក ជាក់ស្ដែង​នាង​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស ​ការប្រកួត​កីឡា​ស្នូកឃ័​យ​ជ្រើសរើស​ជើងឯក​ទ្វីប​អាស៊ី​ចំនួន ២​សម័យ និង​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោកកាល​ពី​ឆ្នាំ​២០១៨ រួម​ទាំង​ការប្រកួត​ឈ្នះ​ពាន និង​ជើងឯក​ជាច្រើនក្នុង​ការប្រកួត​ថ្នាក់​ជាតិនៅ​សាធារណរដ្ឋ​កូរ៉េ​ទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm