កម្ពុជា អរគុណជប៉ុន បានផ្ដល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតប នឹងការរីករាលដាលជំងឺកូវីដ-១៩

2023/03/14 12:07:03 am        65

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្តីក្រសួងសុខាភិបាល បានអនុញ្ញាតជូនឯកឧត្តម យូអ៊ីណូ អាស៊ូស៊ី (UENO Atsushi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

​ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋមន្ត្រី បានសំដែងការអបអរសាទរចំពោះឯកឧត្តម យូអ៊ីណូ អាស៊ូស៊ី (UENO Atsushi) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ចំពោះកិច្ចសហការ​លើវិស័យ​សុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធ នឹងការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយ​បន្ទាន់​សម្រាប់ឆ្លើយ​តបនឹងការរីករាលដាលជំងឺកូវីដ-១៩ មួយចំនួនដូចជា៖ ជំនួយបឋមនាខែកុម្ភៈ ឆ្នាំ២០២០ ពេលដែល​កម្ពុជា បាន រកឃើញករណីកូវីដ-១៩ ដំបូង រួមមាន ១) កញ្ចប់តេស្ដរហ័ស, ២) សម្លៀកបំពាក់​សុវត្ថិភាពសម្រាប់ មន្ត្រី សុខាភិបាល, ៣) កញ្ចប់ឧបករណ៍ពិសោធន៍ និងម៉ាស់។ ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ ឆ្លើយតបនឹងការ​រាលដាល​ជំងឺកូវីដ-១៩ រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម បានផ្តល់ជំនួយឥតសំណង ជូន​រាជរដ្ឋាភិបាល​កម្ពុជា ថវិកាចំនួន២០០០លានយេន ប្រមាណជា ១៨.៥លានដុល្លារអាមេរិក អនុវត្តដោយ Japan International Cooperation System (JICS) រួមមាន៖ ១) រថយន្តគិលានសង្គ្រោះ ចំនួន ១០០គ្រឿង, ២) Ultrasound Scanner ចំនួន១គ្រឿង, ៣) គ្រែសម្រាប់ផ្នែក ICU ចំនួន១០០គ្រែ, ៤) Thermographic Camera ចំនួន ១០គ្រឿង, ៥) Portable X-Ray ចំនួន ១០គ្រឿង, ៦) Mobile Ultrasound Scanner ចំនួន ២៥គ្រឿង, ៧) Oxygen Concentrator ចំនួន ១០០គ្រឿង, ៨) ការពង្រីកផ្នែកសង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ-១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, ៩) ឧបករណ៍វាស់​សម្ពាធ​ឈាម​ ចំនួន១០០គ្រឿង, ១០) ម៉ាស៊ីនភ្លើង ចំនួន១០០គ្រឿង។ តាមរយៈកម្មវិធីជំនួយបន្ទាន់ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦.៣ លានដុល្លារអាមេរិក អនុវត្តដោយ UNOPS រួមមាន៖ ១) សាងសង់ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន (Oxygen Plant) នៅ ១១ មន្ទីរពេទ្យដែលបាននឹងកំពុងអនុវត្តជិតចប់, ២) សម្ភារៈឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ, ៣) សម្ភារៈ IT ព្រមទាំងបានចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់​សាំងកូវីដ-១៩ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ១.០០០.០០០ដូស តាមរយៈមជ្ឈមណ្ឌល COVAX។

ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនថ្មី បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏​ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ចង្អុលបង្ហាញផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជា អាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនជាតិជប៉ុនទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ដោយឥតគិតថ្លៃ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញ​ទំហឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេសតែងតែគាំទ្រដល់ JICA ក្នុងការអនុវត្តគម្រោងជំនួយឥតសំណងនានា ជាក់ស្ដែងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែលបាននឹងកំពុងអនុវត្ត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្តី្រ ទៅលើកិច្ច​សហប្រតិបត្តិការ​​ជាបន្តទៀតទាំងគម្រោងជំនួយឥតសំណង និងគម្រោងហិរញ្ញប្បទានសម្បទាន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាក់ស្ដែងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្តជាច្រើន ការបណ្ដុះបណ្ដាល ធនធានមនុស្ស ដែលជាការសបញ្ជាក់នូវការរឹតចំណងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕ អត្ថបទ ៖ រដ្ឋា



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm