រោងចក្រ​មួយ​របស់​ចិន ជ្រើសរើស​កម្ពុជា​ជាទី​តាំង​ថ្មី បន្ទាប់ពី​ចាកចេញ​​ពី​មី​យ៉ាន់​ម៉ា

2023/03/13 05:18:25 pm        563

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ដោយសារ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា រោងចក្រ​ផលិត​ស្បែកជើង​មួយ​របស់​ចិន ដែលមាន​មូលដ្ឋាន​នៅ​ទីនោះ បានសម្រេច​ចិត្ត ផ្លាស់​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​វិញ ដោយសារ​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​មាន​គោលនយោបាយ​ជាច្រើន​ទៀត​ក្នុងការ​លើកទឹកចិត្ត​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​។

​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅក្នុង​ការងារ​ជាមួយ​លោក ហ៊ូ ឆាវ​ហ៊ុយ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផលិត​ស្បែកជើង អ​ល វីន ស៊ូ កាលពី​ព្រឹក​ថ្ងៃទី​១៣ មីនា ឆ្នាំ​២០២៣​នេះ ក្នុងឱកាស​ស្វែងរក​កិច្ច​គាំទ្រ​ការបង្កើត​រោងចក្រ​ផលិត​ស្បែកជើង​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ ដែលមាន​ទំនុកចិត្ត​មកលើ​កម្ពុជា ហើយ​កម្ពុជា​ក៏​សូម​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​ទាំងអស់ ដែល​បាន​បោះទុន​វិនិយោគ​នៅទីនេះ​។

ដោយ​ក្នុងនោះ កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ផលិតផល​ស្បែកជើង កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅកាន់​ទីផ្សារ​ធំៗ ដូចជា​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន​ជាដើម​។

ឯកឧត្តម បាន​លើកឡើងថា ការរក្សាបាន​ទីផ្សារ​នាំចេញ​ទាំងអស់នេះ ដោយសារតែ​កម្ពុជា បាន​អនុវត្តន៍​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សាភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​ការងារ ដោយ​ធានាបាន​នូវ​និរន្តរភាព នៃ​ការ​ការបញ្ជាទិញ​ពី​ប្រេន​ធំៗ​របស់​ពិភពលោក​។

ក្រៅពីនេះ កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​សេរី និង​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ច្រើន រួមជាមួយ​កម្លាំង​ពលកម្ម​វ័យក្មេង​របស់​កម្ពុជា ដោយ​ក្នុងនោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ផ្គត់ផ្គង់​ទៅដល់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​កំពុងមាន​តម្រូវការ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

​នៅក្នុង​ឱកាស​នោះ លោក​ប្រធាន​ក្រុមហ៊ុន បាន​ជម្រាប​ពី​ប្រវត្តិ​ខ្លះៗ​របស់​ក្រុមហ៊ុន ជូន​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ដោយ​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ជិត​មួយ​ពាន់​នាក់ ដើម្បី​ផលិត​ស្បែកជើង​ឱ្យបាន ៧០​ម៉ឺន​គូរ​ក្នុង​មួយខែ ក្នុងការ​នាំចេញ​ទៅកាន់​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​។ ជាមួយនឹង​នេះ លោក​ចង់បាន​អនុសាសន៍​ណែនាំ​បន្ថែម​របស់​ឯកឧត្តម ចំពោះ​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា ខណៈដែល​រោងចក្រ​របស់លោក បាន​ដំណើរការ​នៅក្នុង​ប្រទេស​ចិន និង​នៅ​មី​យ៉ាន់​ម៉ា គឺ​ចូលរួម​អនុវត្តន៍​ច្បាប់​បានល្អ​ប្រសើរ​ណាស់​។

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ណាស់ សម្រាប់ធ្វើ​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង នឹងមាន​យន្តការ​សម្រាប់​ដោះស្រាយ​។ ឯកឧត្តម ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន អាច​ចូលរួម​ជា​សមាជិក​ជាមួយ​សមាគម​ណាមួយ ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​លើ​ផ្នែក​ច្បាប់ និង​ការការពារ​ពី​ខាង​សមាគម​។

បន្ថែម​ពីនេះ ឯកឧត្តម ក៏បាន​ស្នើ​ដល់​ក្រុមហ៊ុន​ចូលរួម​គោរព​ច្បាប់​របស់​កម្ពុជា ជាពិសេស​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្តីពី​សហជីព គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ពាក់ព័ន្ធ​វិស័យ​ការងារ​៕ អត្ថបទ​៖​ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
2026/05/14 07:57:06 am        3
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
2026/05/13 10:05:27 pm        1
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
2026/05/13 07:50:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង

2026/05/14 07:57:06 am
​កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
2026/05/13 10:05:27 pm
​[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
2026/05/13 09:05:23 pm
​ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
2026/05/13 09:04:00 pm
​អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
2026/05/13 08:40:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am