ប្លន់រថយន្តរួចជិះរត់គេច ផ្អើលសមត្ថកិច្ចពេញមួយស្រុក ចេញតាមស្ទាក់ចាប់

2023/03/14 12:19:05 am        328

កណ្តាល ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកម្លាំងអាជ្ញាធរ និងនគរបាលស្រុកកណ្តាលស្ទឹង បានពង្រាយកម្លាំងគ្នាគ្រប់ច្រកល្ហក ដេញតាមស្ទាក់ចាប់ឃាត់រថយន្តតូយូតាព្រូសមួយគ្រឿង ដោយអះអាងថា ជា រថយន្តពាក់ព័ន្ធអំពើប្លន់យកពីអ្នករកស៊ីលក់រថយន្តម្នាក់ ។ ករណីនេះ បានបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង កាល ពីវេលាម៉ោង១៣ និង០០នាទីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

យោងតាមការរៀបរ៉ាប់អោយដឹងពីសំណាក់ មន្ត្រីសមត្ថកិច្ច បានប្រាប់ថា ៖ នៅកំឡុងកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងស្រុក បានទទួលព័ត៌មានតាមរយះវិទ្យុទាក់ទង អោយពង្រាយកម្លាំងតាមផ្លូវតូចធំ ចេញស្ទាក់ចាប់ រថយន្តតូយូតា ព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ដោយមានការរាយការណ៍ពីប្រជាការពារភូមិមកថា ជាករណីប្លន់ ។ ភ្លាមៗនោះ កម្លាំងបានចេញស្ទាក់ ក៏ប្រទះឃើញរថយន្តខាងលើ នឹងបានជិះដេញតាំងពីម្តុំចំនុចកើតហេតុរហូតទៅ ដល់ប្រលាយមួយកន្លែង ក្នុងឃុំបាគូរ ក្នុងស្រុកកណ្តាលស្ទឹងដដែល ជនសង្ស័យបានបើករថយន្តគេចរថយន្តធុនធំ បណ្តាលអោយធ្លាក់ចូលប្រលាយទឹកតែម្តង ។

រំពេចនោះដែរ ជនសង្ស័យបានលូតចេញតាមកញ្ចក់ទ្វាររថយន្ត ហើយហែលទឹកចេញពីប្រលាយរួចគេចខ្លួនបាត់ ។ ដោយឡែក ក្រុមអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដោយសារតែជនសង្ស័យជិះរត់លឿនពេក ក៏បាត់ដានរកមិនឃើញ លុះពេលបានតាមរកឃើញ ក៏ឃើញតែរថយន្តធ្លាក់ក្នុងប្រលាយតែម្តង ។

ក្រោយរថយន្តបានធ្លាក់ប្រលាយទឹកហើយនោះ កម្លាំងសមត្ថកិច្ច បានជិះល្បាតតាមដងផ្លូវក្រែងមានជួបជនសង្ស័យ ក៏ប្រទះឃើញ បុរសម្នាក់ ដោយមានទទឹកខ្លួនជោគផងដែរ កម្លាំងសមត្ថកិច្ចបានអញ្ចើញគាត់ទៅ​កាន់ប៉ុស្តិ៍រដ្ឋបាល​នគរបាលមូលដ្ឋាន ដើម្បីសាកសួរនាំសិន ក្រែងមានការជាប់ពាក់ព័ន្ធ ។

សូមបញ្ជាក់ថា តាមការបញ្ជាក់បន្ថែមពីមន្ត្រីសមត្ថកិច្ច អោយដឹងថា ៖ ករណីនេះ គឺជាករណីប្លន់ ដោយជនសង្ស័យ បានណាត់ជនរងគ្រោះជាម្ចាស់រថយន្តព្រូស ដើម្បីសុំមើលរថយន្តដែលត្រូវលក់ ។ លុះបានជួបគ្នាហើយ ដោយសារ​ឃើញឱកាសស្ងាត់ល្អ ហើយនៅតែ២នាក់ផងនោះ ជនសង្ស័យបានប្រើស៊ុបប្រាយ បាញ់ទៅលើភ្នែកជនរងគ្រោះ បណ្តាលអោយរងរបួសមើលអ្វីលែងឃើញ ហើយជនសង្ស័យក៏ដណ្តើមសោររថយន្តពីជនរងគ្រោះ រួចឡើង​ជិះរថយន្តឡើងគេចខ្លួន ប៉ុន្តែដោយមានកម្លាំងប្រជាការពារភូមិបានឃើញហេតុការណ៍ ក៏បានដេញតាម និង​ផ្តល់ដំណឹងដល់សមត្ថកិច្ច រហូតចុះដេញតាមស្ទាក់ចាប់តែម្តងទៅ ។

ជុំវិញករណីដដែលនេះ គេនៅមិនទាន់ដឹងថា ជនរងគ្រោះ ជាមនុស្សធ្លាប់ស្គាល់គ្នាជាមួយជនសង្ស័យ ឬយ៉ាង​ណា​នៅឡើយនោះទេ ។ ហើយក៏នៅមិនទាន់ដឹងថា នៅមុនកើតហេតុនោះ មានរឿងរ៉ាវអ្វីកើត​ឡើងអោយ​ពិតប្រាកដ​លើស​ពីអ្វីដែលសមត្ថកិច្ចបានបញ្ជាក់ប្រាប់ផងដែរ ខណះដែលជនរងគ្រោះ កំពុងសង្គ្រោះ ដោយមិនទាន់​អាច​ផ្តល់​ព័ត៌មានជាក់លាកអ្វីបាននៅឡើយនោះទេ ៕ ដោយ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        52
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        154
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm