
អន្ដរជាតិ៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Rishi Sunak និយាយថា ប្រទេសរបស់លោកនឹងបង្កើនការចំណាយថវិការជាតិចំនួន ៦ពាន់លានដុល្លារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី និងចិន មុនកិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀង AUKUS ជាមួយសហរដ្ឋអាមេរិក និងអូស្រ្តាលី។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ លោក Sunak សន្យាប្រើប្រាស់ការចំណាយបន្ថែមក្នុងរយៈពេលជាង ២ឆ្នាំ ដើម្បីបំពេញគ្រាប់រំសេវក្នុងឃ្លាំង ធ្វើទំនើបកម្មកម្មវិធីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងផ្តល់ហិរញ្ញប្បទានដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខប្រទេសទាំង ៣ឈានដល់កាលពីឆ្នាំ ២០២១។
ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវលម្អិតនៃកិច្ចព្រមព្រៀង AUKUS នឹងត្រូវបង្ហាញនៅថ្ងៃចន្ទនេះនៅទីក្រុង San Diego អំឡុងសន្និសីទសារព័ត៌មានរួមគ្នារវាងលោក Sunak ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese៕