ហ្គាបុង ៖ អជ្ញាធប្រទេសហ្គាបុងកាលពីថ្ងៃអាទិត្យបានបន្ដប្រតិបត្ដការរុករកមនុស្ស៣១នាក់ដែលនៅបាត់ខ្លួននៅ
ឡើយបន្ទាប់ពីការសាឡាងមួយគ្រឿងបានលិចកាលពីសប្ដាហ៏មុននៅជិតតំបន់មាត់សមុទ្រ ដែលបានសំលាប់មនុស្សអស់៦នាក់មក។
សាឡាងឈ្មោះ Esther Miracle ដែលធ្វើប្រតិបត្ដការដោយ កងម៉ារីនRoyal Cost និងបានដឹកអ្នកដំណើរចំនួន១៦១នាក់ធ្វើដំណើរពី ស្រុកលីប្រេវីល ទៅកំពង់ផែ ហ្សេនទីល ជាពេលដែលវាបានលិចនៅថ្ងៃទី៩មិនា នៅជិតភូមិមាត់សមុទ្រនីយ៉ូនី(Nyonie)។
នាយករដ្ឋមន្រ្ដីប្រទេសហ្គាបុង លោកអាឡាំង ក្លោត ប៊ីលី ប៊ី នីហ្សេបានប្រាប់ទូរទស្សន៏រដ្ឋកាលពីថ្ងៃអាទិត្យថា លោកមិនបានបញ្ឈប់ប្រតិបត្ដការរុករកឡើយ ដោយលោកបានបន្ដរុករកអ្នកបាត់ខ្លួនតាំងពីថ្ងៃដំបូងមកម៉្លេះ។
លោកនិយាយថា ខណះដែលលោកកំពុងនិយាយនេះ ទូកមួយគ្រឿងនៅឯកន្លែងកើតហេតុដែលមានក្រុមមុជទឹក កំពុងកំណត់ទីកន្លែងដែលសាឡាងបានលិច។
អ្នកបើកយន្ដហោះ គឺវរសេនីយត្រី ម៉ូដេស មេហ្សុយបានប្រាប់ទូរទស្សន៏រដ្ឋកាលពីថ្ងៃអាទិត្យថា កងទ័ពអាកាសបានធ្វើប្រតិបត្ដការរុករករាល់ថ្ងៃ ដើម្បីស្វែងរកអ្នកបាត់ខ្លួនតាំងពីសាឡាងបានលិចដំបូងមកម៉្លេះ។ លោកនិយាយថា
ប្រតិបត្ដការរុករកនៅតែបន្ដធ្វើ ទោះបីតំបន់ប្រតិបត្ដការមានទំហំធំក៏ដោយ៕ ដោយ ៖ មករា

