កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ ២​គ្រាប់ប្រឆាំង​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​-​កូរ៉េខាងត្បូង​

2023/03/14 04:13:58 pm        213

​កូរ៉េខាងជើង៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ២​គ្រាប់​ទៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ជា​ការ​សាកល្បង​អាវុធ​ចុងក្រោយ​បំផុត ​ខណៈ​កូរ៉េខាងត្បូង​ និង​សហរដ្ឋអាមេរិក​បន្ត​សម​យុទ្ធ​យោធា​រួមគ្នា​ទ្រង់ទ្រាយ​ធំ​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

​នាយសេនាធិការ​សម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា មី​ស៊ី​ល​ទាំង ​២​គ្រាប់​នោះ​ត្រូវបាន​បាញ់​នៅ​ម៉ោង​ប្រហែល​ 7.40​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ចេញពី​ខេត្ត Hwanghae ខាងត្បូង ជិត​តំបន់​ឆ្នេរ​ភាគ​ខាង​លិច​របស់​ប្រទេស​នេះ​។ នាយសេនាធិការ​សម្រុះ​កូរ៉េខាងត្បូង​បាន​បន្ថែម​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យោធា​កូរ៉េខាងត្បូង​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមលក្ខណៈ​ពេញ​លេញ ​ក្រោម​ការ​សម្រប​សម្រួល​ដ៏​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ​Fumio Kishida និយាយ​ថា ​ប្រទេស​ជប៉ុន​កំពុង​ប្រមូល​ព័ត៌មាន​ពី​មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ ហើយ​ពុំ​មាន​ការ​បញ្ជាក់​ទេ​ថា ​មី​ស៊ី​ល​ទាំងនោះ​បាន​បង្ក​ការខូចខាត​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

​ការ​បាញ់​នេះ​កើតឡើង ២​ថ្ងៃ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ដែល​គេ​ហៅថា​ ជា​មី​ស៊ី​ល​តម្រង់​គោល​ដៅ​យុទ្ធសាស្ត្រ​ចំនួន ​២​គ្រាប់​ចេញពី​នាវាមុជទឹក និង​តិច​ជាង​មួយ​សប្ដាហ៍​ បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បញ្ជា​ឲ្យ​បង្កើន​សកម្មភាព​សម​យុទ្ធ​យោធា​ដើម្បី​រារាំង និង​ឆ្លើយតប​សង្គ្រាម​ពិតប្រាកដ​មួយ​ក្នុង​ករណី​ចាំបាច់​។ សូម​បញ្ជាក់​ថា​ កងកម្លាំង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​សម​យុទ្ធ​យោធា​រួមគ្នា​រយៈពេល​ ១១​ថ្ងៃ ដែល​មាន​ឈ្មោះ​ថា​ "Freedom Shield 23" កាលពី​ថ្ងៃ​ចន្ទ ​ទី​១៣​មីនា ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ មក ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​ចេះតែ​កើន​ឡើង​របស់​កូរ៉េខាងជើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm