TikTok ​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា

2023/03/14 04:51:54 pm        276

​ស៊ីហ្គេម៖ ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ TikTok ​បាន​ក្លាយជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភនៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ទៅកាន់​ពិភពលោក។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) ​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​តំណាង​ក្រុមហ៊ុន​ TikTok ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី​១៣ ខែមីនា​ថា កិច្ចសហការ​នេះផ្ដោ​យ​លើ​ការផ្សព្វផ្សាយ​រួមគ្នា ដើម្បី​បំផុស​គុណ​តម្លៃ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​ផង ហើយក៏​ផ្សព្វផ្សាយ​ពី​សក្ដានុពល វប្ប​ធ​ម និង​ទេសចរណ៍​កម្ពុជាទៅកាន់​ពិភពលោក តាមរយៈ​បណ្ដាញ​សង្គម​ដ៏​ធំ​នេះ​ផងដែរ។​

​ដោយឡែក​លោក​ Nicholas Pham ​តំណាង​ក្រុមហ៊ុន​ Tik Tok ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​សម្ដែង​សេចក្ដី​រីករាយ ដែល​បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ក្លាយជា​ផ្នែក​មួយនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដើម្បី​អបអរសាទរ​ស្មារតី​កីឡា ការរួបរួម និង​មិត្តភាពតាមរយៈ​ការផ្សព្វផ្សាយ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ក្លាយជា​ព្រឹត្តិការណ៍​មួយ​ដ៏​ពិសេស​អស្ចារ្យ​ សម្រាប់​អត្ត​ព​លិ​ក និង​គ្រប់​បណ្ដា​ប្រទេស​ចូលរួមជាមួយ​ពិភពលោក។​

​ក្រៅពី​ផ្ដោតលើ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា តំណាង​ TikTok ​ដដែល​ក៏បាន​តាំងចិត្ត និង​ប្ដេជ្ញា​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌ ទេសចរណ៍ និង​សក្ដានុពល​ករ​បស់​ប្រទេស​កម្ពុជាទៅកាន់​ពិភពលោក តាមរយៈ​ការបង្កើត​នូវ​មាតិកា​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        364
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        452

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm