ប្រធានាធិបតី​ចិន​នឹង​និយាយ​ជាមួយ​លោក ​Zelenskyy​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅ​រុស្ស៊ី​សប្ដាហ៍​ក្រោយ

2023/03/14 05:21:14 pm        378

​ចិន៖ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣​មីនា ដោយ​សំអាង​ប្រភព​ពី​មនុស្ស​ដែល​បាន​ដឹង​បញ្ហា​នេះ​ថា លោក​ប្រធានាធិបតី​ចិន Xi Jinping គ្រោង​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បន្ទាប់ពី​លោក​ជួប​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ទីក្រុង Moscow នៅ​សប្ដាហ៍​ក្រោយ។​

​សារព័ត៌មាន​ខាង​លើនេះ​បាន​សរសេរ​ថា ការសន្ទនា​ដំបូង​រវាង​មេដឹកនាំ​ចិន និង​អ៊ុយ​ក្រែ​ន​ ចាប់​តាំង​ពី​ការ​វាយ​លុក​ពេញ​បន្ទុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ត្រូវគេ​រំពឹងថា​នឹងធ្វើ​ឡើង​តាម online​។ ​យោង​តាម​ការចុះផ្សាយ​ដំណើរ​របស់លោក Xi ទៅកាន់​រុស្ស៊ី និង​ជា​ការ​ពិភាក្សា​ដ៏​សំខាន់​ជាមួយ​លោក Zelensky នឹង​ឆ្លុះបញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​ទីក្រុង​ប៉េកាំង ក្នុង​ការ​ក្លាយជា​អ្នក​ពាក់ព័ន្ធ​កាន់តែ​ពេញ​លេញ​បន្ថែម​ទៀត ក្នុង​ការ​ជួយ​សម្របសម្រួល​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។

​ប្រភព​មួយ​ចំនួន​ក៏បាន​ប្រាប់​សារព័ត៌មាន WSJ ផង​ដែរ​ថា ​ប្រធានាធិបតី​ចិន​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​របស់​លោក​ទៅកាន់​ប្រទេស​រុស្ស៊ី ទោះបីជា​គម្រោង​របស់​លោក​ពុំ​ទាន់​បានសម្រេច​ថា​យ៉ាងណាក៏ដោយ​។ ​នៅ​ក្នុង​ថ្ងៃជា​មួយ​នោះសារ​ព័ត៌មាន Reuters ក៏បាន​រាយការណ៍​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ​ទៅកាន់​ទីក្រុង Moscow អាច​កើតឡើង​នៅ​ដើម​សប្ដាហ៍​ក្រោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm